Home ព័ត៌មានសំខាន់ៗ ឃុំខ្លួនផ្កាយ...

ឃុំខ្លួនផ្កាយ២និងបក្ខពួកដែលជួបជុំផឹកស៊ីផ្គើនបម្រាមនិងរង់ចាំកាត់ទោស

ដោយ:សរិទ្ធ/ភ្នំពេញ:ព្រះរាជក្រឹត្យ បានដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និង បណ្តេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចបានបញ្ជូនអតីត ផ្កាយ២ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង បក្ខពួក២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដោយ រៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង បាញ់ទឹក និង ប៉ាតម្សៅ យ៉ាងគគ្រឹកគគ្រេង ។

ក្រោយការសាកសួររួចលោកឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់តាមមាត្រា៣ មាត្រា៤និងមាត្រា១១នៃច្បាប់កូវីដ១៩រួចបញ្ជូនសំណុំរឿងនេះទៅបើកសវនាការជំនុំជម្រះភ្លាម។បន្ទាបពីសួរដេញដោលរួចហើយលោកអ៊ុក សុវណ្ណារិទ្ធចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមនុស្សទាំង៣នាក់នេះដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើកសវនាការបន្តនៅ២សប្តាហ៍ក្រោយទៀត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular