Home ព័ត៌មានអន្តរជាតិ អាម៉េរិក​និង​...

អាម៉េរិក​និង​ចិន ព្រមព្រៀង​សហការ​គ្នា​ស្តីពី​វិបត្តិ​អាកាសធាតុ​ជាមួយនឹង​ភាព​បន្ទាន់​

​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​សហរដ្ឋ​អាម៉េរិក​និង​ចិន ដែល​ប្រទេស​ធំ​បំផុត​២​ខាង​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​នាំ​អោយ​ខូច​បរិស្ថាន បាន​ព្រមព្រៀង​គ្នា​ថា​នឹង​សហការ​មួយ​ប្រទេស​ដទៃ​ទៀត​ដើម្បី​ទប់​​ការប្រែប្រួល​អាកាសធាតុ​។​ការព្រមព្រៀង​នេះ​កើត​ឡើង​នៅ​ពេល​តែ​ប៉​ន្មា​ន​ថ្ងៃមុន​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន រៀបចំ​ធ្វើ​ជំនួប​កំពូល​របស់​មេដឹកនាំ​ពិភពលោក​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​។​

​ការព្រមព្រៀង​គ្នា​នេះ​ត្រូវ​បាន​សំរេច​ឡើង​ដោយ​តំណាង​ពិសេស​អាម៉េរិក​លោក​ច​ន ឃឺ​រី និង​សម​ភាគី​ចិន ស៊ី ហ្សេ​ន​ហ៊ូ ក្នុងអំឡុង​កិច្ចពិភាក្សា​២​ថ្ងៃ​នៅ​ក្រុង​សៀង​ហៃ​កាលពី​សប្តាហ៍​មុន​។​

​ក្រសួង​ការបរទេស​បាន​និយាយ​នៅក្នុង​សេក្តីថ្លែងការណ៍​រួម​មួ​យ​ថា «​សហរដ្ឋ​អាម៉េរិក តាំងចិត្ត​សហការគ្នា​និង​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ដែល​ត្រូវតែ​ដោះស្រាយ​ជាមួយនឹង​ភាព​​ម៉ឺងម៉ាត់​និង​ភាព​បន្ទាន់​»​។​

​សូមបញ្ជាក់​ថា​អាម៉េរិក​និង​ចិន​ជា​អ្នក​បំពុលបរិស្ថាន​កំពូល​ក្នុង​លោក ដោយ​បញ្ចេញ​ចោល​ផ្សែង​ឥន្ធនៈ​ជិត​ពាក់កណ្តាល​នៃ​ឥន្ធនៈផូស៊ីល​ដែលនាំអោយ​បរិយាកាស​ផែនដី​ឡើង​កំដៅ​។​កិច្ចសហការ​របស់​ប្រ​​ទេស​ទាំងពីរ ជា​គន្លឹះ​ឆ្ពោះទៅ​រក​ជោគជ័យ​មួយ​នៃ​កិច្ច​ខិតខំ​របស់​ពិភពលោក​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ តែ​ទំនាក់ទំនង​ប្រេះឆា​ស្តីពី​សិទ្ធិមនុស្ស ពាណិជ្ជកម្ម​និង​ការអះអាង​អធិបតេយ្យភាព​​របស់​ចិន​ប៉េកាំង​លើ​កោះ​តៃវ៉ាន់ រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង គំរាម​ធ្វើអោយ​ខូច​កិច្ចខិតខំ​ដូច្នេះ​។​

​ដំណើរ​របស់​លោក​ឃឺ​រី​នៅ​ក្រុង​សៀង​ហៃ កត់សំគាល់​បេសកកម្ម​ថ្នាក់​ខ្ពស់​បំផុត​របស់​មន្ត្រី​អាម៉េរិ​កមកកាន់​ចិន ចាប់តាំងពី​លោកបៃ​ដិន ចូលកាន់​តំណែង​កាលពី​ខែ​មករា​។​ក្រោយ​ទស្សនកិច្ច​នៅ​ចិន អតីត​​រដ្ឋមន្ត្រីការបរទេស​រូបនេះ បាន​បន្ត​ទៅកាន់​កូរ៉េខាងត្បូង​៕

​តំណាង​ពិសេស​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ច​ន ឃឺ​រី ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​លោក​បាន​មកដល់​ក្រុង​សេ​អ៊ូ​ល ក្នុង​ដំណើ​រេញ​ពី​ក្រុង​សៀង​ហៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular