ហាង Kimmo មី​ហឹរ​កូរ៉េ ៧​កំរិត នៅ​សង្កាត់​ផ្សារកណ្ដាល​១ មាន​អ្នកជំងឺ​កូ​វីដ​-១៩ គឺជា​បុគ្គលិក​ធ្វើការ​នៅ​ទីតាំង​នេះ​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: ហាង Kimmo មី​ហឹរ​កូរ៉េ ៧​កំរិត ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​លេខ ១៤៤ កែង​១៩ សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ មាន​អ្នកជំងឺ​កូ​វីដ​-១៩ គឺជា​បុគ្គលិក​ធ្វើការ​នៅ​ទីតាំង​នេះ​។ នេះ​បើ​យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ហូប និង បុគ្គលិក​នៅ​ហាង Kimmo មី​ហឹរ​កូរ៉េ ៧ កំរិត ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​លេខ ១៤៤ កែង ១៩ សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ ចាប់ពី​ថ្ងៃទី ២៨ ខែមីនា ដល់​ថ្ងៃទី ៣ ខែមេសា ឆ្នាំ​២០២១ សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មាន​ហានិភ័យ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular