Home ព័ត៌មានជាតិ សន្តិសុខ ឆ្លង​ចរន្តអគ្...

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុង នៅ​ស្រុក​ក្រឡាញ់​

ដោយ​: អង្គរតូច / សៀមរាប​: ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ខូចខាត​ទាំងស្រុង កាលពី​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​១៨ ខែមេសា​ឆ្នាំ​២០២១ នៅ​ភូមិ​អំពិល ឃុំ​សំបួរ ស្រុក​ក្រឡាញ់​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ជិ​ញ បាក់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆែម ខា អាយុ​៥៥​ឆ្មាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បណ្តាលអោយ​ខូចខាត​។ ផ្ទះ​ឈើ​១​ខ្នង ទំហំ​បណ្ដោយ​៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ប្រក់​ស័ង្កសី ឆេះ​អស់ទាំង​ស្រុង​។ ទ្រព្យសម្បត្តិ​រួមមាន មាស​១​តំឡឹង ប្រាក់​៥​លាន​និង​៧០ ០០០០ រៀល ជី​១០​កា​រ៉ុង ស្រូវ​៣០​កា​រ៉ុង ខ្សែករ ផ្លាក​ទីន​៦​ជី ទូរទស្សន៍ ១​គ្រឿង ធុងបាស់​៤​គ្រឿង ម៉ាស៊ីនកិនស្រូវ ១​គ្រឿង ទូរ​ទឹកកក​១​គ្រឿង ម៉ា​ស៊ូ​ត​១០​កាន សាំង​៥ កាន ទូរស័ព្ទដៃ​៥​គ្រឿង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular