Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​របប​...

មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា ចូលរួម​ជំនួប​កំពូល​អាស៊ាន​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា នឹងចូលរួម​ជំនួប​កំពូល​អាស៊ាន​មួយ​នៅ​ក្រុង​ហ្សា​ការតា កន្លែង​ដែល​តំណាង​របស់​ប្លុក​នេះ​ត្រូវ​រំពឹងថា​នឹង​​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា នេះ​បើ​តាម​ក្រសួង​ការបរទេស​ថៃ​

​អ្នកនាំពាក្យ​លោក​ថា​នី សាង​រ៉ា​ត បាន​និយាយ​ក្នុង​សារ​បង្ហោះ​មួយ​ថា « ខ្ញុំ​អាច​បញ្ជាក់​ថា ប្រធាន​អាស៊ាន​គឺ​ព្រុយ​ណេបាន​ស្នើសុំ​អោយមាន​ជំនួប​នៅ​ថ្ងៃ​២៤​មេសា​នៅ​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ហ្សា​ការ​​តា​។​មេដឹកនាំ​ជាច្រើន​បាន​បញ្ជាក់​អំពី​ការចូលរួម​របស់​គេ រួម​មាន​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អ៊ុង​ហ្លាំង​។​តែ​មេដឹកនាំ​ខ្លះ​នៅ​មិន​ទាន់​បញ្ជាក់​អះអាង​នៅឡើយ​»​។​

​អ្នកនាំពាក្យ​បាន​បដិសេធ​មិន​ព្រម​បញ្ចេញ​ឈ្មោះ​ថា​តើ​មេដឹកនាំ​ណាខ្លះ ឬក៏​ថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដោយ​ផ្ទាល់​ឬ​តាម​ការផ្សាយ​បន្ត​ផ្ទាល់​។​

​យោធា​មី​យ៉ាន់​ម៉ា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន ស៊ូ​ជី​ដោយ​យក​លេស​ថា​រដ្ឋាភិបាល​បាន​រៀប​ការបោះឆ្នោត​ដោយ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ជា​ទូទៅ​កាលពី​ខែ​វិច្ឆិកា​​ឆ្នាំមុន​។​

​ការប្រកាស​នេះ​នាំអោយ​មាន​ការមិនសប្បាយចិត្ត​ក្នុងចំណោម​សកម្មជន ដែល​បាន​សុំ​អង្វរ​កុំ​អោយ​ពួក​មេដឹកនាំ​ពិភពលោក​ទទួលស្គាល់រ​បប​យោធា​។​សកម្មជន​វ៉ា​យ វ៉ា​យ នូ បាន​សរសេរ​បង្ហោះ​ថា «​អា​​ស៊ាន មិន​ធ្វើអោយ​របប​យោធា​មី​យ៉ាន់​ម៉ា​ក្លាយជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ដោយសារ​តែ​អញ្ជើញ​មេដឹកនាំ​យោធា​មក​ចូលរួម​ជំនួប​កំពូល​នោះ​ទេ​»៕

​លោក​មីន អ៊ុង​ហ្លាំង ធ្វើជា​អធិបតី​នៃ​ព្យុហយាត្រា​កងទ័ព​នៅ​ទិវា​កងទ័ព​នៅ​ក្រុង​ណៃ​ពីដោរ​កាលពី​ថ្ងៃ​២៧​មីនា ឆ្នាំ​២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular