Home ព័ត៌មានជាតិ សង្គម អ្នក​ពាក់​ព័​...

អ្នក​ពាក់​ព័​ន្ធមន្ទីរ​សំរាក​ព្យ​បាល ពៅ សុខា​ត់ ក្នុង​សង្កាត់​ស្រះចក សូម​តាមដាន​សុខភាព និង​ទៅធ្វើ​តេស្ដរ​កកូ​វីដ​១៩

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: បើ​យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បញ្ជាក់​ឲ្យ​ដឹង កាល​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ មន្ទីរ​សំរាក​ព្យ​បាល ពៅ សុខា​ត់ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​កម្រិត​ហានិភ័យ ) ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ជូន​ម្ដាយ​របស់ខ្លួន ទៅ​ទទួល​សេវា​នៅ​ទីតាំង​នោះ​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​សេវា និង​អ្នកពាក់ព័ន្ធ​ជាមួយ​បុគ្គលិក នៅ​មន្ទីរ​សំរាក​ព្យ​បាល ពៅ សុខា​ត់ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​កម្រិត​ហានិភ័យ )​ចាប់ពី​ថ្ងៃទី​៩ ខែមេសា ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​-១៩ (COVID-19) ដែលមាន​ទីតាំងនៅ​៖
– វិ​ទ្យា​ល័យ បាក់​ទូក
– វិទ្យា​ល័យ បឹង ត្របែក
– មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម
– មន្ទីរ ពេទ្យ​ខ្មែរ​-​សូ​វៀត
– សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​)
– វិហារ​ព្រះ​យ៉េ​ស៊ូ ច្រមុះជ្រូក​ស្ទឹងមានជ័យ​
– ផ្លូវ ឌួង​ងៀប ជិត​រោងចក្រ ឌី​ន​ហាន​
– ដី​ឡូត៍ ខាងក្រោយ​ផ្សារ​ឯករាជ្យ​៣
– មណ្ឌល​ថែទាំ​ជីវិត (​ទីតាំង​ចាក់សំរាម​ចាស់ ស្ទឹងមានជ័យ​)

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មាន​ហានិភ័យ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleឥឡូវនេះ វីរុស​កូ​វីដ​-១៩ កំពុងតែ​សកម្ម​និង​សប្បាយចិត្ត ក្នុងការ​ងាក​រក​កន្លែង​ដែល​ងាយស្រួល​វាយលុក​បាន នៅតាម​ទីតាំង​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ កាស៊ីណូ និង​រោងចក្រ ដែល​សុទ្ធសឹងតែ​ជា​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​។ ពេល​បុគ្គល​បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅតាម​ទីតាំងទាំងនេះហើយ​មកដល់​ផ្ទះ​អាចមាន​ការចម្លង​បន្ត​មកដល់​ក្រុមគ្រួសារ​ខ្លួន​សូម្បីតែ​កូនតូចៗ​មិន​ថា​អាយុ​តិច​ឬ​ច្រើន​នោះឡើយ​។ ដូច្នេះ​ប្រសិនបើ​បងប្អូន​មិន​បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​ហ្មត់ចត់​វិធានការ “៣​ការពារ និង ៣​កុំ និង​ចាក់​វ៉ាក់សាំង​+​នៅផ្ទះ​ជា​បណ្តោះអាសន្ន​” នោះទេ អាយុជីវិត​បុគ្គល​ណា​ម្នាក់ ឫ​អាចមាន​ច្រើន​នាក់ នឹងត្រូវ​ឆក់យក​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ដោយ​ងាយស្រួល​ហើយ​។
Next articleបើ​យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បញ្ជាក់​ឲ្យ​ដឹង កាល​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ មន្ទីរ​សំរាក​ព្យ​បាល ពៅ សុខា​ត់ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​កម្រិត​ហានិភ័យ ) ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ជូន​ម្ដាយ​របស់ខ្លួន ទៅ​ទទួល​សេវា​នៅ​ទីតាំង​នោះ​។​
- Advertisment -

Most Popular