ក្រុមហ៊ុន​ឯកជន​២ ផ្តល់ជូន​ខ្ញីទឹក​ឃ្មុំ និង​បន្លែ​ផ្លែឈើ​ជាច្រើន​កេស ជូន​រដ្ឋបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ក្រុមហ៊ុន​ឯកជន​២ នោះ​គឺ​ក្រុមហ៊ុន KINO Care Cambodia និង​ក្រុមហ៊ុន​លី​លី​ហ្វូ​ត អ៊ិន​ដាស​ទ្រី ខូ​អិ​ល​ធី​ឌី នា​ព្រឹក​ថ្ងៃទី​១៨​មេសា​នេះ បាន​នាំយក ខ្ញីទឹក​ឃ្មុំ​ចំនួន​១០​កេស និង​បន្លែ​ផ្លែឈើ​ក្រៀម​ចំនួន​៥០​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ កំពុង​ឆ្លង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន​ទាំង​២ ដែល​បាន​ចូលរួមចំណែក​បាន​ទាន់ពេលវេលា តាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទទួលបាន​អំណោយ​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស​ក្ត​តាម​មូលដ្ឋាន និង​តាម​លំនៅដ្ឋាន​ជាច្រើន​គោលដៅ ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ជា​ចាំបាច់​។​

​កាយវិការ​របស់​ក្រុមហ៊ុន​ទាំង​២ ពិតជា​បានរួម​ចំណែក​ដោះ ស្រាយ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleបើ​យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បញ្ជាក់​ឲ្យ​ដឹង កាល​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ មន្ទីរ​សំរាក​ព្យ​បាល ពៅ សុខា​ត់ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​កម្រិត​ហានិភ័យ ) ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ជូន​ម្ដាយ​របស់ខ្លួន ទៅ​ទទួល​សេវា​នៅ​ទីតាំង​នោះ​។​
Next articleក្រុមហ៊ុន​ឯកជន​២ នោះ​គឺ​ក្រុមហ៊ុន KINO Care Cambodia និង​ក្រុមហ៊ុន​លី​លី​ហ្វូ​ត អ៊ិន​ដាស​ទ្រី ខូ​អិ​ល​ធី​ឌី នា​ព្រឹក​ថ្ងៃទី​១៨​មេសា​នេះ បាន​នាំយក ខ្ញីទឹក​ឃ្មុំ​ចំនួន​១០​កេស និង​បន្លែ​ផ្លែឈើ​ក្រៀម​ចំនួន​៥០​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ កំពុង​ឆ្លង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​។​
- Advertisment -

Most Popular