Home ព័ត៌មានអន្តរជាតិ ផ្ទុះ​កូវី​ដ​...

ផ្ទុះ​កូវី​ដ​១៩​នៅ​កម្ពុជា​នាំ​អោយ​វៀតណាម​ត្រៀម​ទប់ទល់​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ខេត្ត​គៀន​យ៉ាង​និង អាន​យ៉ាង ភាគ​ខាងត្បូង​វៀតណាម បាន​រាយការណ៍​អំពី​ហានិភ័យ​ខ្ពស់​ពី​ការ​ឆ្លងកូវី​ដ​១៩​សំរាប់​ជន​ដែល​វិល​ទៅ​ពី​កម្ពុជា​វិញ​។​

​អាជ្ញាធរ នៅក្នុង​ខេត្ត​គៀន​យ៉ាង បាន​ប្រាប់​អង្គប្រជុំ​តាម​អន​ឡាញ​មួយ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​បង្ការ​កូវី​ដ​១៩​កាលពី​ថ្ងៃ​សុក្រ​ថា តែ​ប៉ុន្មាន​ថ្ងៃ​សោះ ខេត្ត​បាន​រកឃើញ​អ្នក​កើតកូ​វីដ​១៩​ដល់​ទៅ​១០​នាក់ ដោយ​ពួកគេ​សុទ្ធ​តែ​ចូល​ទៅ​ពី​កម្ពុជា​។​

​ខេត្ត​មាន​ព្រំដែន​គោក​ជាង​៥០​គីឡូម៉ែត្រ​និង​តំបន់​សមុទ្រ​៦២.០០០​គីឡូម៉ែត្រ​ការ៉េ​ជាមួយ​កម្ពុជា​។​រាល់ថ្ងៃ ទូក​រាប់ពាន់​ធ្វើ​ការនេសាទ​និង​ជួញដូរ​ប្រេង​ព្រមទាំង​អាហារ​សមុទ្រ​នៅ​ទូទាំង​តំបន់​សមុទ្រ ដោយ​​ការគ្រប់គ្រង​ការ​ចេញ​ចូល​តាម​សមុទ្រ​ជា​ការងារ​លំបាក​មួយ​។​

​ដោយ​កម្ពុជា​កំពុង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ខេត្ត​ភាគ​ខាងត្បូង​នេះ​បាន​ស្នើសុំ​ទៅ​ក្រសួង​សុខាភិបាល​អោយ​បង្កើត​មន្ទីរពេទ្យ​កណ្តាលវាល​មួយ​សំរាប់​ព្យាបាល​អ្នក​កើតកូ​វីដ​១៩​នៅ​ទីប្រជុំជន​ហា​ទៀង នេះ​បើ​តាម​​ការ​សែត​Nguoi Lao Dong​បាន​រាយការណ៍​។​ក្នុង​ការឆ្លើយតប​នឹង​សំណើ មន្ត្រី​ក្រសួង​បាន​ប្រាប់​អោយ​ខេត្ត​បង្កើត​មន្ទីរពេទ្យ​កណ្តាលវាល​មួយចំនួន ដោយ​យក​សាលារៀន អាគារ​សាធារណៈ​និង​មណ្ឌល​​កីឡា ធ្វើ​ជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ទាំងនេះ​។​

​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​កាលពី​ថ្ងៃ​សុក្រ រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​បាន​និយាយថា តំបន់​ព្រំដែន​ជាប់​កម្ពុជា រួម​មាន​បណ្តា​ខេត្ត​ក្នុង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ឥឡូវ​ក្លាយា​«​ចំណុចក្តៅ​ដ៏​ធំ​»​ដែល​​ប្រឈម​នឹង​ការផ្ទុះកូ​វីដ​១៩​។​

​កាលពី​ថ្ងៃ​អង្គារ ឆ្មាំ​ព្រំដែន​នៅ​ខេត្ត​អាន​យ៉ាង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ដែល​លួច​ចូល​ទៅ​ពី​កម្ពុជា ។​អ្នក​ទាំង​២​ក្រោយមក​ត្រូវបាន​ពិនិត្យ​ឃើញកូ​វីដ​១៩​ជាហេតុ​នាំ​អោយ​អាជ្ញាធរ​បើក​ប្រតិ​​បត្តិការ​តាម​រក​អ្នក​ពាក់ព័ន្ធ​បាន​ជាង​ដប់​នាក់ តែ​ពួកគេ​ត្រូវ​បាន​ពិនិត្យឃើញ​អវិជ្ជ​មាន​កូវី​ដ​១៩៕

​ឆ្មាំ​ព្រំដែន​វៀតណាម​ល្បាត​តាម​ព្រំដែន​ជាប់​កម្ពុជា ដើម្បី​រារាំង​ការ​ឆ្លងដែន​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleក្រុមហ៊ុន​ឯកជន​២ នោះ​គឺ​ក្រុមហ៊ុន KINO Care Cambodia និង​ក្រុមហ៊ុន​លី​លី​ហ្វូ​ត អ៊ិន​ដាស​ទ្រី ខូ​អិ​ល​ធី​ឌី នា​ព្រឹក​ថ្ងៃទី​១៨​មេសា​នេះ បាន​នាំយក ខ្ញីទឹក​ឃ្មុំ​ចំនួន​១០​កេស និង​បន្លែ​ផ្លែឈើ​ក្រៀម​ចំនួន​៥០​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ កំពុង​ឆ្លង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​។​
Next articleតែ​ប៉ុន្មាន​ថ្ងៃ​សោះ ខេត្ត​គៀន​យ៉ាងនៅវៀតណាមខាងត្បូងជាប់កម្ពុជា បាន​រកឃើញ​អ្នក​កើតកូ​វីដ​១៩​ដល់​ទៅ​១០​នាក់ ដោយ​ពួកគេ​សុទ្ធ​តែ​ចូល​ទៅ​ពី​កម្ពុជា​។​​ដោយ​កម្ពុជា​កំពុង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ខេត្ត​ភាគ​ខាងត្បូង​នេះ​បាន​ស្នើសុំ​ទៅ​ក្រសួង​សុខាភិបាល​អោយ​បង្កើត​មន្ទីរពេទ្យ​កណ្តាលវាល​មួយ​។​ក្នុង​ការឆ្លើយតប ក្រសួង​បាន​ប្រាប់​អោយ​ខេត្ត​បង្កើត​មន្ទីរពេទ្យ​កណ្តាលវាល​មួយចំនួន ដោយ​យក​សាលារៀន អាគារ​សាធារណៈ​និង​មណ្ឌល​​កីឡា ធ្វើ​ជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ១៩​។​
- Advertisment -

Most Popular