បុរស​សង្ស័យ​ម្នាក់ និង​ម៉ា​ទឹកកក​ជិត​២​ក្រាម ត្រូវ​ប៉ូលិស​ជំនាញ​បញ្ជូនទៅ​តុលាការ​

1473
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ពីបទ​ចែកចាយ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា នៅ​ចំណុច​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ពេលដែល​ជននេះ​កំពុង​លក់​ថ្នាំញៀន​ជាក់ស្តែង​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ចក់ រឿ​ត ហៅ​តឿ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល (​ជា​អ្នកលក់​ថ្នាំញៀន​)​។ ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ថង់ ទម្ងន់​ស្មើ​១,១៩​ក្រាម កូនជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​បន្ទាប់ពី​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​បទល្មើស​ទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម