​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ក្លែងបន្លំ​និង​ប្រើប្រាស់​ឯកសារ​ក្លែង​

1352
ចែករម្លែក

(​ពោធិ៍សាត់​)៖​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ពោធិ៍សាត់​បាន​អនុវត្ត​ដីកា​ឲ្យ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ក្លែងបន្លំ​និង​ប្រើប្រាស់​ឯកសារ​ក្លែង​។​​ការឃាត់ខ្លួន​ស្ត្រី​នោះបាន​ធ្វើឡើង​ស្ថិតនៅក្នុង​ភូមិពាល​ញែក​មួយ​សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​-​ខេត្តពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​២០១៧ ។​

ប្រភពព័ត៌មាន​ពី​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ដែល​បាន​ចុះ​ប្រតិបត្តិការ​ក្នុងការ​អនុវត្ត​ខាងលើ​បាន​ឲ្យ​ដឹងថា​ស្ត្រី​ត្រូវអនុវត្ត​ឈ្មោះ​ដួង​សុខុម​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​បច្ចុប្បន្ន​មាន​ទី​លំ​ភូមិ​ក្រសាំង​គ្រួ​ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​។​

ប្រភព​ដដែល​បាន​បន្តថា​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១០៩​ចខ​ចុះ​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៧​ចេញ​ដោយ​លោក ស៊ីន ពិសិដ្ឋ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់​ដោយ​ចោទ​ពីបទ​៖​ការ​ក្លែងបន្លំ​និង​ប្រើប្រាស​ឯកសារ​ក្លែង ។​

​ប៉ុន្តែ​ពុំបាន​បញ្ជាក់​ប្រព្រឹត្ត​នៅឯណា​និង​នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ​ណា​នោះទេ​ដែល​ករណី​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបោធិ៍សាត់​ខាងលើ​ចំពោះ​ជនសង្ស័យ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​ហើយ នា​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នេះ​៕S​ដោយ​៖​ហូ​សាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម