Home កីឡា ពាក្យ​ចចាមអារ...

ពាក្យ​ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​លើ​បណ្តាញ​ផ្សព្វផ្សាយ​នានា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ផូល ផុ​កបា ត្រូវបាន​រាយការណ៍​ថា​បានកំណត់​ថ្លៃ​ខ្លួន​ខ្ពស់កប់ពពក​ដើម្បី​បន្ត​ស្នាក់នៅ​ទឹកដី Old Trafford ។ យោង​តាម​សារព័ត៌មាន Daily Star បានឱ្យដឹងថា ខ្សែបម្រើ​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​ស្នើសុំ​ប្រាក់​ឈ្នួល​ចំនួន ៥០០.០០០ ផោន (​ជាង​៦៩​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ដើម្បី​ចុះ​កុងត្រា​ជាថ្មី​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United​ដែល​ជា​តួលេខ​មួយ​នឹង​ធ្វើឱ្យ​​រូប​គេ​ក្លាយ​ជា​កីឡាករ​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។

​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​កំពុង​ជាប់​កិច្ចសន្យា​លេង​រហូតដល់​ឆ្នាំ ២០២២ ។​

​កីឡាករ​ម្នាក់ទៀត​ដែល​គេ​ជឿ​ថា​នឹង​ទទួលបាន​ប្រាក់​កម្រៃ​កុងត្រា​ខ្ពស់​ដែរ​នោះ​គឺ​ខ្សែ​បម្រើ ហ្វីល ហ្វូ​ដិន របស់​ក្រុម​មេឃ​ខៀវ Manchester City ។ កាសែត Daily Mirror បាន​រាយការណ៍​ថា City បាន​ត្រៀម​បើក​កិច្ចពិភាក្សា​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាក​រវ័យ ២០ ឆ្នាំ​រូប​នេះ ដែលមាន​កុងត្រា​រហូតដល់​ឆ្នាំ ២០២៤​។ ដើម្បី​ជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ទម្រង់​លេង​គួរឱ្យ​ចាប់​អារម្មណ៍​របស់​គេ​កាសែត​​នេះ​និយាយថា ក្លិប​សុខចិត្ត​ផ្តល់ជូន​កុងត្រា​ថែម​រយៈពេល ២ ឆ្នាំ​ទៀត ដែល​មាន​តម្លៃ ១០០.០០០ ផោន (​ជាង​១៣​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍ គឺ ច្រើនជាង​ថ្លៃឈ្នួល​បច្ចុប្បន្ន​របស់​គេ​ដល់​ទៅ​៣​ដង​។​

​យោង​តាម​សារព័ត៌មាន The Sun បានឱ្យដឹង​ថា​ក្រុម Leeds បាន​ចូលរួម​ក្នុងការ​ប្រជែង​ដណ្តើម​ខ្សែការពារ នី​កូឡាស ថេ​កលៀ​ហ្វី​កូ របស់ Ajax ។ កីឡាក​រវ័យ ២៨​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​​ជាមួយ​ក្លិប Inter Milan ដែរ តែ​ទោះ​យ៉ាងណា គ្រូបង្វឹក Leeds លោក ម៉ា​សេ​ឡូ បៀ​ល​សា​ត្រូវគេ​ជឿជាក់​ថា​ចង់​នាំយក​ខ្សែការពារ​ស្លាប​ឆ្វេង​ដ៏​ប៉ិនប្រសព្វ​រូបនេះ​មក​ពង្រឹង​សមត្ថភាព​ផ្នែក​​ការពារ​របស់​ក្រុម​ខ្លួន​។​

​ក្រុម​កាំភ្លើង Arsenal អាច​នឹង​ត្រូវ​ប្រឹងប្រែង​ខ្លាំង ប្រសិនបើ​ពួក​គេ​ចង់​ធានា​ទទួលបាន​ខ្សែប្រយុទ្ធ​ស្លាប​អ៊ី​ស្កូរ​បស់​ស្តេច​ស Real Madrid ។ កាសែត The Sun ដកស្រង់​វេបសាយ Fichajes រាយការណ៍​ថា ក្រុម​កាំភ្លើង​ធំ​នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​សេះបង្កង់ Juventus និង AC Milan ដើម្បី​ដណ្តើមយក​កីឡាក​រវ័យ ២៨ ឆ្នាំ​រូប​នេះ​មកកាន់​ទឹកដី​អង់គ្លេស ខណៈ Sevilla ក៏​ចាប់​អារម្មណ៍​ក្នុង​ការចុះហត្ថលេខា​ទិញ​យក​រូប​គេ​ដែរ​។​

​លី​អូ​នែ​ល ម៉េស​ស៊ី ៖ កាសែត Marca បាន​រាយការណ៍​ថា​ក្រុម​អ្នក​មាន​បុណ្យ Barcelona មិនទាន់​បាន​ផ្តល់ជូន​កុងត្រា​ថ្មី​ដល់​កីឡាក​រវ័យ ៣៣ ឆ្នាំ​រូប​នេះ​ទេ​ដែល​កិច្ចសន្យា​របស់​គាត់​នឹង​ផុត​នៅ​រដូវ​​ក្តៅ​ខាងមុខ​។​

​រីឯ អេម​មឺ​សុន ផាល់​មឺ​រី យោង​កាសែត​អេ​ស្ប៉ា​ញ Todofichajes បានឱ្យដឹងថា ក្លិប Inter Milan មាន​ចំណាប់អារម្មណ៍​ចង់​ផ្ទេរ​យក​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្រុម​តោ​ខៀវ Chelsea រូបនេះ​៕

ផូល ផុ​កបា ស្នើសុំ​ប្រាក់​ឈ្នួល​ចំនួន​ជាង​៦៩​ម៉ឺន​ដុល្លា​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ចុះ​កុងត្រា​ជាថ្មី​ជាមួយ Manchester United

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular