វៀតណាម​កត់ត្រា​ករណី​ទី​មួយ​នៃ​រោគសញ្ញា​ខ្លារខិន ដែល​ជា​ករណី​ទី​២០០​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ទៀន​យ៉ាង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​រោគសញ្ញា​ខ្លា​រខិន (LEOPARD)​ដែល​ជា​ជំងឺ​កម្រ​មួយ​កើត​ឡើង​ចំពោះ​មនុស្ស​តែ​​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត ត្រឹន ង្វៀន អា​ញ ធូ ជា​អនុប្រធាននាយកដ្ឋាន​សោ​ភណ​វិទ្យា​ស្បែក​នៅ​មន្ទីរពេទ្យ​រោគ​សើ​ស្បែក​ទីក្រុង​ហូជីមិញ កន្លែង​ដែល​ក្មេង​ស្រី​រូប​នោះ​កំពុង​សម្រាក​ព្យាបាល​បាន​និយាយ​នៅក្នុង​​សន្និសីទ​វិទ្យាសាស្ត្រ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​មេសា​ថា នេះ​ជា​ករណី​ដំបូង​នៃ​ជំងឺ​ខ្លារខិន​ដែល​បាន​កត់ត្រា​នៅក្នុង​ប្រទេស​វៀតណាម​។​

​ក្រុមគ្រួសារ​កុមារី​រូបនេះ​បាន​និយាយថា នាង​កើតមក​ថ្លង់​និង​មិន​អាច​និយាយបាន និង​ពិការភាព​ខាង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។​

​នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​មាន​ស្នាម​អុជ​ពណ៌​ត្នោត​នៅ​លើ​មុខ​និង​ដងខ្លួន​និង​ភាពខុសប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង ឆ្អឹងខ្នង ស្មា ទ្រូង និង​ធ្មេញ​។​

​ការវិភាគ​ហ្សែ​ន​នៅ​មជ្ឈមណ្ឌល​ឱសថ​និង​ជីវសាស្ត្រ​ម៉ូលេគុល​នៃ​សាកលវិទ្យាល័យ​ហូជីមិញ បាន​រកឃើញថា ក្មេងស្រី​មាន​ការផ្លាស់ប្តូរ​ហ្សែ​ន PTPN1 ដែល​គេ​ជឿ​ថា​បណ្តាល​ឱ្យ​មាន​ជំងឺ​ដ៏​កម្រ​នេះ​។​

​ជំងឺ​ខ្លារខិន ដែល​គេ​ស្គាល់​ផង​ដែរ​ថា​រោគសញ្ញា​នូ​ណាន (Noonan) គឺជា​អក្សរ​កាត់​សម្រាប់​ភាពមិនប្រក្រតី​ទាក់ទង​ជាមួយនឹង​ជំងឺ​ដូចជា Lentigines (​ស្នាម​អុជ​ក្នុង​ថ្លើម​) ភាពមិនប្រក្រតី​នៃ​ដំណើរការ ECG ជំងឺ​ពងបែក​ក្នុង​ភ្នែក ជំងឺ​ស្ទះ​សួត ប្រដាប់បន្តពូជ​មិន​ប្រក្រតី ការថយចុះ​នៃ​ការលូតលាស់ និង​ថ្លង់​។​

​លោក​ទូ​និយាយ​ថា​ចាប់តាំងពី​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩៣៦ មានតែ ២០០ ករណី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជាក់​នៅក្នុង​ប្រវត្តិ​វេជ្ជសាស្ត្រ​។​

​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​នេះ​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​សុខភាព​ឱ្យបាន​ដិត​ដល់​ហើយ​ត្រូវ​ពិនិត្យ​បេះដូង​ម្តង​ក្នុង​មួយឆ្នាំ​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​ឆាប់​ដើម្បី​រក​មើល​ភាពមិនប្រក្រតី​៕

រាងកាយ​របស់​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​មាន​ជំងឺ​ខ្លា​រខិន គឺ​មាន​ស្នាម​អុជ​ខ្មៅៗ​និង​ពណ៌​ត្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular