មន្ត្រីជាន់ខ្ពស់​អប់រំ​៖​សាលារៀន​ឯកជន​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​

2191
ចែករម្លែក

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា «​សាលារៀន​ឯកជន​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដែលជា​ទុន​ដើម្បី​កសាង​ប្រទេស​ឱ្យមាន​ការអភិវឌ្ឍន៍​រីកចម្រើន​»​។​
​ ​
​នៅក្នុង​ពិធី​សម្ពោធ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍​សាខា​ថ្មី​នៅ​ភូមិ​បា​យ៉ាប ស​ង្គា​ត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា លោកស្រី សឿ សុជាតា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា​« ការអប់រំ​និង​ធនធានមនុស្ស​ជា​កម្លាំងចលករ​ពាំនាំ​ចំណេះដឹង​ដើម្បី​ការអភិវឌ្ឍ​ដល់​សង្គម សហគមន៍​និង​គ្រួសារ​»​។​

​សាលារៀន​វេ​ស្ទ​ឡា​ញន៍​សាខា​ថ្មី​គឺ ដែលមាន​ទីតាំងនៅ​អគារ​លេខ ៤៨១ ផ្លូវ​លេខ ១៩៦៣ ភូមិ​បា​យ៉ាប ស​ង្គា​ត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ (​ខាងកើត​វត្ត​សំរោង​អណ្តែត​) បាន​ត្រូវ​សម្ពោធន៍​ជា​ផ្លូវការ​(​រូប សុផល​)


​លោក​ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា​សាលារៀន​វេ​ស្ទ​ឡា​ញន៍​ដែលជា​សាលារៀន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន ហើយ​ការបើក​សម្ពោធ​សាលារៀន​សាខា​ថ្មី​គឺ​សាខា​ទី​៩​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​អគារ​លេខ ៤៨១ ផ្លូវ​លេខ ១៩៦៣ ភូមិ​បា​យ៉ាប ស​ង្គា​ត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ (​ខាងកើត​វត្ត​សំរោង​អណ្តែត​)​នេះ មាន​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា សាលារៀន​វេ​ស្ទ​ឡា​ញន៍​បាន​ចាប់ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​២០០៨ ហើយ​សាលារៀន​ផ្តល់ជូន​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​ទី​១២ កម្មវិធី​មតេយ្យ​ភាសា​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ និង​កម្មវិធីសិក្សា​ជាច្រើន​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម