Home ព័ត៌មានសំខាន់ៗ អភិបាល​រាជធាន...

អភិបាល​រាជធានី​៖​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចេញពី​លំនៅឋាន​ទៅ​ផ្សារ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកចេញ​ប័ណ្ណសម្គាល់ខ្លួន​ឱ្យ​ម្នាក់​ក្នុង​មួយ​គ្រួសារ​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​លោក​ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​​ចេញពី​លំនៅឋាន​ទៅ​ផ្សារ​ដើម្បី​ទិញ​ម្ហូប​សម្រាប់​ការហូបចុក​ក្នុង​គ្រួសារ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកចេញ​ប័ណ្ណសម្គាល់ខ្លួន​ឱ្យ​ដោយ​មួយ​គ្រួសារ​ចេញ​បានតែ​ម្នាក់​ប៉ុណ្ណោះ ។​ចំណែក​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ទាំងអស់​ត្រូវតែ​អនុវត្តតាម​វិធាន របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ឱ្យបាន​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។​

រូបថតៈលោក​ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញក្នុងកិច្ចប្រជុំ

ការបញ្ជាក់​របស់លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ ធានី​ភ្នំពេញ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​រាត្រី​ថ្ងៃទី​១៩​ខែ មេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

ក្រៅពី​ការបញ្ជាក់​ខាងលើ​លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ដល់​កងកម្លាំង​ឱ្យ​ល្បាត​ក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ធានា​ឱ្យបាន​ក្នុង​មូលដ្ឋាន​គ្មាន​ការធ្វើ​ចរាចរណ៍ ការជួបជុំ​ផឹកស៊ី និង​ការប្រមូលផ្ដុំ​ជួបជុំ​ផ្សេងៗ ក្នុង​មូលដ្ឋាន​របស់ខ្លួន​ក្នុង​យុទ្ធនាការ​នៃ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ​។​

លោក​បន្ថែមថា ចំពោះ​ការអនុញ្ញាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន ដើម្បី​ទៅ​ផ្សារ​ទិញ​ម្ហូប អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកចេញ​ប័ណ្ណសម្គាល់ខ្លួន​ឱ្យ ដោយ​មួយ​គ្រួសារ​ចេញ​បានតែ​មួយ​នាក់​ប៉ុណ្ណោះ ហើយ ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ទាំងអស់​ត្រូវ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុវត្តតាម​ត្រូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​” បី​កុំ បី​ការពារ “​។​
ដោយឡែក​ចំពោះ​ការងារ​ចែក​អំណោយ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​ខណ្ឌ​ទាំងអស់ អនុវត្ត​ឱ្យមាន​តម្លាភាព លឿន រហ័ស ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត បាន​ទាន់​ពេ​វេលា​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular