Home ព័ត៌មានជាតិ សន្តិសុខ រថយន្តកំពុងបត...

រថយន្តកំពុងបត់ម៉ូតូមកពីមុខបុកពេញទំហឹងបណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិត

ដោយ:បូកគោ/កំពតៈ ព្រោះតែប្រើប្រាស់ល្បឿនលឿន យុវជនម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារ បើកម៉ូតូជុ្រលបុករថយន្តកំពុងបត់ឆ្វេងពីមុខ។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ កាលពីម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាយុវជនដែលបាត់បង់ជីវិតឈ្មោះមឿង ពិសិដ្ឋ អាយុ ២០ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

មុនគ្រោះថ្នាក់កើតឡើង យុវជនរងគ្រោះជិះម៉ូតូម៉ាកហ្ស៊ូមមើ ពណ៌ខ្មៅមួយគ្រឿង យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង។ ស្របពេល នោះស្រាប់តែមានរថយន្តតូយ៉ូតាកាម៉ារីមួយគ្រងបើកមកពីមុខរួចបត់ទៅផ្នែកខាងឆ្វេងទើបម៉ូតូចាប់ហ្វ្រាំងមិនទាន់បានជ្រុលបុកពេញទំហឹងបណ្តាលឱ្យដួលបោកលើថ្នល់យ៉ាងដំណំ។មន្ត្រីនគរបាលដដែលបានបញ្ជាក់ថាក្នុងស្ថានភាពបែបនេះ អ្នកជិតខាងបានចូលទៅជួយឃើញអ្នកបើកបរម៉ូតូរងរបួសធ្ងន់ហូរឈាមពេញមុខសន្លប់ស្តូកស្តឹង ក៏ទំនាក់ទំនងហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ប៉ុន្តែជាអកុសល ពេលបញ្ជូនទៅដល់ត្រូវក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់ទៅហើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular