Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​បើក​ឱ្យ...

ឥណ្ឌា​បើក​ឱ្យ​មនុស្ស​ពេញវ័យ​ទាំងអស់​ចាក់​វ៉ាក់សាំង ខណៈ​រដ្ឋធានី​ញូ​វ ដែល្លី​ត្រូវ​បិទ​មួយ​សប្តាហ៍​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​មេសា​បាន​បើក​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ របស់ខ្លួន​ដល់​មនុស្ស​ពេញវ័យ​ទាំងអស់​ចាប់ពី​ខែ​ឧសភា​ខណៈ​ប្រទេស​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រយុទ្ធ​​ប្រឆាំង​នឹង​ការកើនឡើង​ករណី​ឆ្លង​ខ្ពស់កប់ពពក ដែល​បាន​បង្ខំ​ឱ្យ​រដ្ឋធានី​ត្រូវ​បិទទ្វារ​រយៈពេល​មួយ​សប្តាហ៍​។​

​ការបិទ​ក្រុង​ដែល​ជិត​មក​ដល់​បង្ក​ឱ្យ​មានកា​រ​ជាប់គាំង​ចំណត​ឡានក្រុង​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ញូវដែល្លី ដោយ​កម្មករ​ចំណាកស្រុក​រាប់​ម៉ឺន​នាក់​ព្យាយាម​រត់គេច​ពី​ការ​រឹតបន្តឹង​នេះ​ដែល​បង្ក​ឱ្យ​មាន​ការបា​រ​ម្ភ​​ថា​ពួកគេ​អាច​ចម្លង​វីរុស​កូរ៉ូ​ណា​ទៅ​កាន់​ស្រុកកំណើត​របស់​ពួកគេ​។​

​ឥណ្ឌា ដែល​បច្ចុប្បន្ន បានកំណត់​ការចាក់​ថ្នាំ​បង្ការ​ដល់​អ្នក​ដែល​មាន​អាយុ​លើសពី ៤៥ ឆ្នាំ បានចាប់ផ្តើម​ចាក់​ថ្នាំ​បង្ការ​រោគ​របស់ខ្លួន​កាលពី​ពាក់កណ្តាល​ខែ​មករា​និង​បាន​ចាក់​ដល់​មនុស្ស​ជាង ១២៣ លាន​នាក់​ហើយ​រហូតមកទល់​ពេលនេះ​។​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​អំពាវនាវ​ឱ្យ​ដាក់ចេញ​វ៉ាក់សាំង​លឿន​ជាង​មុន​ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​ករណី​ឆ្លង​ដែល​បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធ​​ថែទាំ​សុខភាព ដែល​ហួស​សមត្ថភាព​របស់​ខ្លួន​រួច​ទៅ​ហើយ​នោះ​។​

​ចាប់តាំងពី​ការកើនឡើង​នូវ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់ចុះ​មក​ត្រឹម ៩.០០០ នាក់​ក្នុង​ខែ​កុម្ភៈ​មក ឥឡូវ​តួលេខ​បាន​ហក់​ឡើង​យ៉ាងខ្ពស់ ដោយ​មាន​កំណត់ត្រា​ថ្មី​នៃ​ការឆ្លង​ចំនួន ២៧៣.៨១០​នាក់​កាល​​ពី​ថ្ងៃ​ចន្ទ​ទី​១៩​មេសា ដោយ​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់ ១៥,០៦ លាន​នាក់ ជាប់​លេខ ២ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​

​ក្រសួង​សុខាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ (​នាយករដ្ឋមន្ត្រី​) ណារិ​នដ្រា ម៉ូ​ឌី​ការសម្រេចចិត្ត​សំខាន់​ក្នុង​ការអនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​​មនុស្ស​ទាំងអស់​ដែល​មាន​អាយុ​លើសពី ១៨ ឆ្នាំ​ចាប់ពី​ថ្ងៃទី ១ ខែ​ឧសភា​ត្រូវ​បាន​ធ្វើឡើង​”​។​

​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នឹង​ត្រូវ​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន ៥០ ភាគរយ​ដល់​រដ្ឋាភិបាល​ជាតិ​និង​ពាក់កណ្តាល​ទៀត​សម្រាប់​រដ្ឋ​នីមួយៗ​និង​ទីផ្សារ​បើកចំហ​៕

កម្មករ​ចំណាកស្រុក​រាប់​ម៉ឺន​នាក់​ព្យាយាម​រត់គេច​ពី​ការបិទ​ក្រុង​ញូវដែល្លី​មុន​ការបិទ​ខ្ទប់​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular