Home ព័ត៌មានសំខាន់ៗ ភ្លៀង​ច្រើន រ...

ភ្លៀង​ច្រើន រលក​សមុទ្រ​ខ្ពស់ៗ កើតមាន ក្នុង​សប្តាហ៍​នេះ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ជ្រលង​សម្ពាធ​ទាប រុញ​ពី​សមុទ្រ​ឥណ្ឌា បាន​បង្កើន​ឥទ្ធិពល ជាមួយនឹង​ខ្យល់ ប្រែប្រួល (Variable winds ) បក់​ពី​ភាគខាងត្បូង និង​ភាគ​អាគ្នេយ៍ មក​គ្រប​លើ​ប្រទេស​កម្ពុជា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ​ច្រើន នៅលើ​ខេត្ត ភាគខាងត្បូង និង​ភាគ​ពាយព្យ ជាមួយ​សីតុណ្ហភាព​អតិរ​មា ខ្ពស់បំផុត ៣៥ អង្សា​សេ អំឡុង​ពីថ្ងៃ ទី​២១ ដល់ ២៧ ខែមេសា និង​ក៏មាន​រលក​សមុទ្រ​ខ្ពស់ៗ ផងដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២០ ខែមេសា បាន​ជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី​២៧ ខែមេសា​ថា ជ្រលង​សម្ពាធ​ទាប រុញ​ពី​សមុទ្រ​ឥណ្ឌា បាន​បង្កើន​ឥទ្ធិពល ព្រម​ពេល​ជាមួយនឹង ខ្យល់​ប្រែប្រួល (Variable winds ) បក់​ពី​ភាគខាងត្បូង និង​ភាគ​អាគ្នេយ៍ មក​គ្រប​លើ​ប្រទេស​កម្ពុជា​​ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា ពី ២៣ -២៥ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ , អាចមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ខ្សោយ ទៅ​បង្គួរ និង​ក៏មាន​ផ្នែក​មួយចំនួន នៃ​បណ្តា​ខេត្ត នៅ​ភាគខាងត្បូង និង​ភាគ​ពាយ័ព្យ មាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ អង្សា អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​បង្គួរ​។

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា សីតុណ្ហភាព អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម ទៅ​ច្រើន ។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នេះ ក៏ បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular