Home ព័ត៌មានជាតិ សន្តិសុខ ភ្លៀង លាយខ្យល...

ភ្លៀង លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់សម្លាប់យុវតីម្នាក់

ដោយ:អង្គរតូច/សៀមរាប÷ភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះកាលពីល្ងាចថ្ងៃទី១៩ ខែមេសាបណ្តាលឳ្យយុវតីម្នាក់ស្លាប់ នៅវាលស្រែ ក្នុងភូមិ​អន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
សមត្ថកិច្ចអាវុធហត្ថមូលដ្ឋាន បានឳ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ត មករា អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ មូលហេតុ ទៅដឹកគោពេលមេឃកំពុងភ្លៀង។
ប្រភពបន្តថា គ្រោះធម្មជាតិនេះ ក្រៅពីបានឆក់យកជីវិត្តមនុស្ស ក៍បានបំផ្លាញលំនៅឋានរបស់ពលរដ្ឋ ដោយប៉ើងដំបូល១ខ្នង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ និងរលំ១ខ្នងនៅភូមិភ្នំដី ឃុំត្រពាំងធំនែស្រុកប្រាសាទបាគង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular