Home ព័ត៌មានអន្តរជាតិ ប្រធាន​WHO ៖​...

ប្រធាន​WHO ៖​ពិភពលោក​អាច​គ្រប់គ្រង​កូវី​ដ​១៩​បាន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​បើ​…

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សឺ​ណែវ​៖​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពិភពលោក​អាច​នាំ​ជំងឺ​ឆ្លងកូវី​ដ​១៩​មក​នៅ​ក្រោម​ការគ្រប់គ្រង​បាន​នៅ​ប៉ុន្មាន​​ខែ​ខាងមុខ បើ​មាន​ការ​ចែកចាយ​ប្រភព​ធនធាន​ចាំបាច់​ដោយ​យុត្តិធម៌​។​

​ប្រធាន​WHO​លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូស

​ចំណែក​សកម្មជន​បរិ​ស្ថាន​វ័យក្មេង ហ្ក្រេ​តា ធាន់​ប៊ឺក ដែល​ក៏បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​នេះ​ចេញ​ពី​ស៊ុយអែត បាន​ពន្លះ​«​ជាតិនិយម​វ៉ាក់សាំង​» និង​បាន​និយាយថា វា​គ្មាន​សីលធម៌​ដែល​បណ្តា​ប្រទេស​​អ្នក​មាន​អោយ​អាទិភាព​លើ​ប្រជាជន​ក្មេងៗ​ឡើង​របស់​គេ​សំរាប់​ទទួល​វ៉ាក់សាំង មុន​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិ​វឌ្ឈន៍​។​

​ប្រធាន​WHO​លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេ​ស៊ូស បាន​និយាយថា​« យើង​មាន​ឧបករណ៍​សំរាប់​នាំ​កូវី​ដ​១៩​មក​នៅ​ក្រោម​ការគ្រប់គ្រង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ប្រសិនបើ​យើង​ប្រើ​វា​ជា​ប្រចាំ​និង​​ដោយ​សមធម៌​»​។​

​ជា​យ៉ាងណា លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​«​អត្រា​ឆ្លង​រាលដាល​កូវី​ដ​គួរអោយ​ប្រកាសអាសន្ន​»​ក្នុងចំណោម​មនុស្ស​វ័យ​២៥​ទៅ​៥៩​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ដោយ​ប្រហែល​មកពី​វីរុ​សបំលែងខ្លួន​ប្រភេ​ទ​​ថ្មី​ភាគច្រើន​។​

​បើតាម​ប្រធាន​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​នេះ វា​ត្រូវ​ចំណាយពេល​៩​ខែ​ទម្រាំ​មនុស្ស​ដល់​១​លាន​នាក់​ស្លាប់​ដោយកូវី​ដ​១៩ តែ​ក្រោយមក តែ​៤​ខែ​ឡើង​ដល់​២​លាន​នាក់ និង​៣​ខែ​ឈានដល់​៣​លាន​នាក់​។​

​ធាន់​ប៊ឺក បាន​និយាយថា នៅពេល​មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់​នៅក្នុង​ប្រទេស​មាន​ចំណូល​ខ្ពស់ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​រួចហើយ​មាន​តែ​ម្នាក់​ក្នុងចំណោម​៥០០​នាក់​នៅក្នុង​ប្រទេស​ក្រីក្រ​​ជាង​ដែល​បាន​ទទួល​វ៉ាក់សាំង​។​«​ជាតិនិយម​វ៉ាក់សាំង គឺជា​អ្វី​កំពុង​គ្រប់គ្រង​ការ​ចែកចាយ​វ៉ាក់សាំង​នៅពេល​ឥឡូវ​។​រឿង​ប្រកបដោយ​សីលធម៌​មួយ​គឺ​មនុស្ស​ងាយ​រងគ្រោះ​បំផុត​សម​ទទួលបាន​ការចាក់​វ៉ាក់​​សាំង​បង្ការ​មុនគេ មិន​ថា​គេ​រស់​នៅក្នុង​ប្រទេស​អ្នកមាន​ឬ​ប្រទេស​ក្រីក្រ​ឡើយ​»​។​

​សកម្មជន​វ័យក្មេង​រូប​នេះ​ក៏​បាន​ផ្សារភ្ជាប់​ដោយផ្ទាល់​រវាង​ជំងឺឆ្លង​នេះ​ទៅ​នឹង​ការបំផ្លាញ​បរិស្ថាន​ដែល​នាង​បាន​និយាយថា​វា​កាន់តែ​បង្ក​ភាពងាយស្រួល​អោយ​វីរុស​នេះ​លោត​ពី​សត្វ​មកកាន់​មនុស្ស​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular