Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា​នេះ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង កូ​វី​សែ​ល ដូ​ស​ទី​២ នា​ព្រឹក​ថ្ងៃទី ២០ ខែមេសា​នេះ​នៅ​ភូមិគ្រឹះ​សម្តេច​នា​ក្រុង​តាខ្មៅ ។​

សូមបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចាក់វ៉ាក់សាំងកូវីសែលជំលើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ។

​គួររំលឹកថា​កាលពី​ថ្ងៃទី ១៦ ខែ មេសាកន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​៖​ដោយ​ភារកិច្ច​ខានមិនបាន​ក្នុងការ​ចូលរួម​ប្រជុំ​អាស៊ាន​នា​ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខ​នៅ​រដ្ឋធានី​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី ។ កិច្ច​ការដែល​ខ្ញុំ​ត្រូវធ្វើ​ដើម្បី​ការពារ​ការឆ្លង​កូ​វីដ​-១៩ ស្របតាម​វិធានការ​សុខាភិបាល​ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់សាំង ដូ​ស​ទី ២ នៅ​ថ្ងៃទី ២០ មេសា ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃទី ២៩ មេសា  ។ ថ្ងៃទី ២៣ មេសា  ត្រូវយក​សំណាក​ពិនិត្យ​ដើម្បី​ទទួល​លិខិត បញ្ជាក់​សម្រាប់​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី​។​

​ព្រឹក​ថ្ងៃទី ២៤ មេសា​​ចេញដំណើរ​ទៅ​ហ្សា​កាតា​។​ពេលទៅដល់​ត្រូវយក​សំណាក​ពិនិត្យ​ម្តងទៀត​។​ពេល​រសៀល​ការប្រជុំ​ចាប់ផ្តើម​ពេល​ចប់​មិន​ថា​ថ្ងៃ​ឬ​យប់​ខ្ញុំ​ត្រូវ ត្រឡប់មកវិញ​។ ពេលមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខ្ញុំ​ត្រូវយក​សំណាក​ពិនិត្យ​ម្តងទៀត​។ មកដល់​ផ្ទះ​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ជាមួយនឹង​ការពិនិត្យ សំណាក ២ ទៅ ៣ ដង​ទៀត​។​

​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភរិយា កូន និង​ចៅ ខ្ញុំ​ត្រូវ​ឲ្យ​ភរិយា​ខ្ញុំ​នាំ​កូន និង​ចៅ ទៅ​សម្រាក​នៅ​ទីកន្លែង​ផ្សេង​។ សមាជិក​ប្រតិភូ​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំ ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ដូចគ្នា​។ មាន​អ្នក​ឲ្យ​យោបល់​ខ្ញុំ​ថា ដោយសារ​ខ្ញុំ​ចាក់​វ៉ាក់សាំង​រួចហើយ ខ្ញុំ​គួរ​ធ្វើ​ច​ត្តា​ឡី​ស័ក ៧ ថ្ងៃ​បាន​ហើយ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគាត់​វិញ​ថា ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដថា ខ្ញុំ​មិនមាន​វិជ្ជមាន​កូ​វីដ​-១៩ នោះទេ ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​គ្នា ពិសេស​ចៅៗ​របស់ខ្ញុំ​ទាំង​តូច​ទាំង​ធំ​តែង​មកលេង​ច្របាច់​ជើង និង គេង​លើ​គ្រែ​ព្រមទាំង​រត់​លេង​ក្នុង​បន្ទប់​របស់​ជីតា​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular