Home ព័ត៌មានសំខាន់ៗ បត់បែន​រស់​រវ...

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​

ដោយៈ​បូកគោ​/​កែបៈ​អាជីវករ​ទាំងឡាយ​ពិសេស​អ្នក​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​បាន​ប្តូរ​របៀប​រកប្រាក់​ពី​ការ​ស្វះ​ស្វែងរក​ចំណូល​ដូច​រាល់​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​កន្លង​ទៅមក​ចូលរួមចំណែក​បង្ការ​ទ​ប់ ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​វិញ​។​នេះ​ជាការ​បត់បែន​ដ៏​រស់​រវើក​របស់​អាជីវ​ករ​យើង​។​

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩(រូបថត បូកគោ)

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​បញ្ជាក់ថា​ក្រោយ​ទទួលបាន​ការផ្សព្វផ្សាយ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ម្ចាស់​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​ក៏ដូចជា​អ្នកលក់​ម្ហូបអាហារ​ក្នុង​ខេត្ត​កែប​បាន​ចូលរួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​សម្រាប់​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​គ្រប់ៗ​គ្នា​។ ជាក់ស្តែង​នាឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ តាម​ដងផ្លូវ ក៏ដូចជា​នៅ​ផ្សារ​ក្តាម​តំបន់ឆ្នេរ​លេង​ទឹក​គឺ​អាជីវករ​បានសម្រេច​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ស្ទើរ​មួយរយ​ភាគរយ លើកលែងតែ​ការលក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ​។

​លោក​បន្តថា​នេះ​បញ្ជាក់​ឱ្យឃើញថា​ប្រជាពលរដ្ឋ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការខិតខំ​ស្វែងរក​ប្រាក់ចំណូល​ដូច​រាល់​ឱកាស​បុណ្យចូលឆ្នាំ​មុនៗ​មក​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​កាន់តែ​ទូលំទូលាយ​ជាង​មុន​បន្ទាប់ពី​អាជ្ញាធរ​ណែនាំ​ឱ្យ​រួមសហការ​បង្ការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​ឆ្លង​ចូល​សហគមន៍​នោះ​។ អ្វី​ដែលជា​ក្តី​មោទនៈ​សម្រាប់​រដ្ឋបាលខេត្ត​គឺ​ក្រោយ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​ពី​ការហាមឃាត់​ដំណើរ​ឆ្លងខេត្ត ប្រជាពលរដ្ឋ​តែង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ពេល​មាន​ជន​ចម្លែក​ចូលដល់​ភូមិឋាន​។ លោក​សោម ពិសិដ្ឋ បាន​បញ្ជាក់ថា​កន្លងទៅ​មន្ត្រី​ជំនាញ​ធ្លាប់​រកឃើញ​អ្នក​លួច​ចូល​ពី​ខេត្ត​ផ្សេង រួច​នាំមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាច្រើន​ករណី បន្ទាប់ពី​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ភ្លាមៗ​៕​សរន​

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩(រូបថត បូកគោ)

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩(រូបថត បូកគោ)

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩(រូបថត បូកគោ)

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩(រូបថត បូកគោ)

បត់បែន​រស់​រវើកៈ​អាជីវករ​ប្តូរ​ពី​ការស្វែងរក​ប្រាក់ចំណូល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មក​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩(រូបថត បូកគោ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular