Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​ហាម​ការជូន​ដំណើរ​និង​ទទួល​ដំណើរ ពេល​ទៅ​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មិនឱ្យ​មានការ ជូន​ដំណើរ​សម្តេច​ឡើង​យន្តហោះ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃទី​២៤ ខែមេសា​នោះឡើយ​។ នេះ​បើ​យោងតាម​សារ​ជា​សម្លេង​របស់​សម្តេច តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖ « សម្ដេច​ឯកឧត្ដម​លោកជំទាវ​ដែលជា​ឧបនាយករដ្ឋមន្ត្រី ក៏ដូចជា​សមាជិក​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ជ្រាប ដោយសារតែ​បញ្ហា កូ​វីដ​ក៏ដូចជា​យើង​កំពុង​បិទ​ទីក្រុង​ភ្នំពេញ​ផង​ការចេញដំណើរ​របស់ខ្ញុំ​លើក​នេះ​ទៅ​ក្រៅប្រទេស​ពុំមាន​ការចាំបាច់​ដើម្បី​ជូន​ដំណើរ​ពីស​ម្ដេច​ឯកឧត្ដម​លោកជំទាវ​ដែលជា​ឧបនាយករដ្ឋមន្ត្រី​ដូចពេលមុន​ទេ​ខ្ញុំ​អោយ​ពិធីការ​ជូនដំណឹង​ទៅ​សម្ដេច​ឯកឧត្ដម​លោកជំទាវ ។​ ហើយ​ខ្ញុំ​ចង់​ជូន​ជម្រាប​បន្ថែមថា​ហេតុផល​គឺ​ងាយ​យល់​គឺ​យើង​កំពុង​បិទ​ទីក្រុង​ទី ១​និង ទី​ពីរ​បញ្ហា​កូ​វីដ​គឺជា​បញ្ហាសំខាន់​នៅត្រង់ ថា​ខ្ញុំ​ធ្វើដំណើរ​ទៅ​គឺ​ត្រឡប់មកវិញ​ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក អញ្ចឹង​ប្រសិនបើ​សម្ដេច​ឯកឧត្ដម​លោកជំទាវ​ទៅ​ទទួល​ខ្ញុំ​ក៏​អាច​នឹង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដូចគ្នា​ដូច្នេះ​ធ្វើ​ឲ្យ​កម្លាំង​ដឹកនាំ​នៅតាម​ស្ថាប័ន​រាជរដ្ឋាភិបាល​នឹង​ជួប​ការលំបាក​កាន់ តែខ្លាំង​អញ្ចឹងទេ​ខ្ញុំ​ទៅ​ពេលព្រឹក​ហើយ​យប់​បើតាម​អ្វី​ដែលជា​ព័ត៌មាន​នៃ​ការប្រជុំ​អាច​នឹង​យប់​បន្តិច​ក្នុងអំឡុង​ម៉ោង៩:00 យប់​ខ្ញុំ​នឹង​ត្រឡប់​មកដល់​ប្រទេស​វិញ។ហើយ​មកដល់​ប្រទេស​គឺ​ពុំមាន​ការធ្វើ​សន្និសីទកាសែត​ដូច​កាល ពី​ពេលមុន ដោយ​ឯកឧត្តម កៅ គឹមហួន នោះទេ​គឺ​ពុំមាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​នោះទេ ។ ប៉ុន្តែ​ជំនួស​វិញ​ដោយ​ការយក​សំណាក​ដើម្បី​ធ្វើតេស្តរ​កកូ​វីដ​១៩​ទៅវិញ​ទេ​ដូច្នេះ​បានជា ខ្ញុំ​សុំ​ស្នើ​ដូរ​ទម្រង់​នៃ​ការចាកចេញ​របស់ខ្ញុំ​ដោយ​គ្មាន​ការជូន​ដំណើរ​ហើយ​ការវិលត្រឡប់​របស់ខ្ញុំ​និង​គណៈប្រតិភូ​ក៏​មិនចាំបាច់​មាន​អ្នកទទួល​ដោយឡែក​ខាង​ផ្នែក​ពិធីការ​ឬអ្នកសារព័ត៌មាន​ក៏ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ដើម្បី​ចៀសវាង​នូវ​បញ្ហា​ជាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​ហើយ​ការប្រើប្រា ស់​សម្លៀកបំពាក់​ការថែទាំ​អនាម័យ​ក៏​ត្រូវតែ​បានធ្វើ​គ្រប់​មនុស្ស​ទាំងអស់​បើទោះបីថា​ជា​គណៈប្រតិភូ​ជាន់ខ្ពស់​ដែលមាន​របៀប​ការពារ​ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ​វា​មិន​ប្រាកដថា​ការការពារ​ខ្លួន​របស់​យើង​អាច​រួចផុត​អំពី​កូ​វីដ​១៩​ដែល​យើង​មើលមិនឃើញ នោះទេ​។​ដូច្នេះ​សូម​សម្ដេច​ឯកឧត្ដម​លោកជំទាវ​ជា​ឧបនាយករដ្ឋមន្ត្រី​,​ទេសរដ្ឋមន្ត្រី​ឬ​មន្ត្រី​មួយចំនួន​ដែល​ធ្លាប់​ជូន​ដំណើរ​ខ្ញុំ​នៅផ្ទះ​ចោះ​។​ខ្ញុំ​ចេញ​តែ​ពី​ឡាន​ទៅ​ឡើងលើ​យន្តហោះ​ហើយ​ចុះ​ពីលើ​យន្តហោះ​ធ្វើដំណើរ​ឆ្ពោះទៅរក​កន្លែង​យក​សំណាក​ហើយក៏​មិន​អនុញ្ញាត​ឱ្យមាន​ការធ្វើ​សន្និសីទ​ព័ត៌មាន​ដែរ​សូម​ទទួល​ជ្រាប​៕»

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular