Home ព័ត៌មានសំខាន់ៗ យោធា​ម្នាក់​ដ...

យោធា​ម្នាក់​ដែល​បើក​ម៉ូតូ​បុក​បា​រ៉ា​ស់បិទ​ខ្ទប់ ត្រូវបាន​ឃាត់ខ្លួន​

ដោយៈ​ចាន់តូ,ស​រិ​ទ្ធ​/​ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា​នេះ បាន​ឃាត់ខ្លួន​បុរស​ជា​យោធា​ម្នាក់​ដែល​បើក​ម៉ូតូ​បុក​បា​រ៉ា​ស់បិទ​ខ្ទប់​និង​ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច​ប្រចាំ​គោលដៅ​ទៀតផង​។​

​លោក សាន សុខ​សីហា ជំនួយការ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា ជនបង្ក​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា អាយុ​៣១​ឆ្នាំ ជា​យោធា​នៅ​ក្រសួងការពារជាតិ ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​២០ ខែមេសា ។​

​លោក​បាន​បញ្ជាក់ថា​ជន​បង្ក​បាន​បើក​បុក​ប៉ា​រ៉ា​ស់បិទ​ខ្ទប់​ជេរប្រមាថ​មើលងាយ​និង​វាយ​បង្ក​បួស​ស្នាម​មកលើ​សមត្ថកិច្ច​ទៀតផង​។ ពេលនេះ​សមត្ថកិច្ច​កំពុងតែ​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​សាកសួរ និង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​សាលាដំបូងរាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​។

សេចក្តីរាយការណ៍បញ្ជាក់ថាជនបង្ក​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា  អាយុ​៣១​ឆ្នាំ មាន​កាត​ជាម​ន្ត្រី​យោធា ពាក់​ស័​ក្តិ៣ មាន​ទីលំនៅ​ផ្ទះ​លេខ ២២​អា​អឺស​ហ្សេ​រ៉ូ ផ្លូវ​៥៧២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​យក​មួក​សុវត្ថិវាយ​ទៅលើ នគរបាល​ម្នាក់ ឈ្មោះ វេ​ង ឌី​ណា ភេទ​ប្រុស ពាក់​ស័ក្តិ​៣ បណ្តាលរងរបួស​បែក​ចិញ្ចើម ផ្នែក​ខាងស្ដាំ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្យាបាល​ភ្លាមៗ ។

រូបថតៈសមត្ថកិច្ចដែលត្រូវជនបង្កវាយ

​សមត្ថកិច្ច​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ ជនបង្ក​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុច​គោលដៅ​កើតហេតុ ។ពេលនោះ សមត្ថកិច្ច​សួរនាំ​រក​ឯកសារ ប៉ុន្តែ​ជនបង្ក​ពុំមាន​នោះទេ ដោយ​ប្រាប់ថា​នៅផ្ទះ ។ ពេលនោះ​សមត្ថកិច្ច​បានឱ្យ​ត្រឡប់ក្រោយ ប៉ុន្តែ​ជនបង្ក​នៅតែ​ព្យាយាម​ទៅមុខ​បុក​ឆ្លង​បា​រ៉ា​ស ទើប​មាន​ការឃាត់​ម៉ូតូ ។ ខណៈពេល​ឃាត់ ក៏​ជនបង្ក​យក​មួក សុវត្ថិភាព វាយ​មកលើ​នគរបាល​តែម្ដង ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជាច្រើន បាននាំគ្នា​ព័ទ្ធ​ទម្រាំ​តែ​បាន រួច​បញ្ជូន​ខ្លួន​មក​អធិការ​ខណ្ឌ ។ យោងតាម​បញ្ជាគឺ ជនបង្ក ត្រូវ​សមត្ថកិច្ច​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៊។សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានមានប្រសាសន៍កាលពីថ្ងៃអង្គារទី២០មេសាថា ប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌និងយុត្តិធម៌ច្រើនឡើង និងថា”ច្បាប់ កំណត់ដោយប្រទេសមួយ ឬប្រទេសខ្លះ មិនអាចដាក់ប្រើលើប្រទេសដទៃបានទេ”។
Next articleសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីទី៤៦, ៤៧,៤៨ និង ទី៤៩នៃមរណភាពជនជាតិខ្មែរចំនួនបួននាក់ ថ្ងៃទី១៩ ខែមេសា ដោយសារជំងឺកូវីដ-១៩ . បុរសជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ (សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ), បុរសជនជាតិខ្មែរ អាយុ ៧២ឆ្នាំ (សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ), ស្រ្តីជនជាតិខ្មែរ អាយុ ៤៨ឆ្នាំ (ខេត្តព្រះសីហនុ),ស្រី្តជនជាតិខ្មែរ អាយុ ៤០ឆ្នាំ (សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ)៕
- Advertisment -

Most Popular