Home ព័ត៌មានអន្តរជាតិ ចាប់​បាន​ឆ្មា...

ចាប់​បាន​ឆ្មា​មួយ​ក្បាល​រត់ពន្ធ​គ្រឿងញៀន​ចូល​ពន្ធនាគារ​នៅ​ប៉ា​ណា​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​នៅ​ប្រទេស​ប៉ា​ណា​ម៉ា​បាន​ស្ទាក់ចាប់​ឆ្មា​រត់ពន្ធ​ថ្នាំញៀន​មួយ​ក្បាល ដែល​ផ្ទុក​ថ្នាំញៀន​នៅ​ក្នុង​ថង់​មួយ​ជាប់​នឹង​ខ្លួន​វា ខណៈ​វា​ព្យាយាម​ចូលក្នុង​ពន្ធនាគារ​។​

​ឆ្មា​នេះ​ត្រូវបាន​ចាប់​ឃាត់​នៅ​ខាងក្រៅ​ពន្ធនាគារ​នូ​វ៉ា​អេ​ស្ពើ​រ៉ាន​ហ្សា ដែល​ផ្ទុក​អ្នកទោស​ជាង ១.៧០០ នាក់​នៅក្នុង​ខេត្ត​ខូឡុន​នៃ​តំបន់​កា​រ៉ា​អ៊ីព​ស្ថិត​នៅ​ភាគ​ខាងជើងរ​ដ្ឋ​ធា​នីប៉ា​ណា​ម៉ា​កាលពី​ថ្ងៃ​សុក្រ​​ទី​១៦​មេសា​។​

​យោង​តាម​លោក អង់​ដ្រេ គូ​ធ្យា​រ៉េស ប្រធាន​ប្រព័ន្ធ​ពន្ធនាគារ​ប៉ា​ណា​ម៉ា បានឱ្យដឹងថា “​សត្វ​ឆ្មា​នេះ​មាន​ក្រណាត់​រុំ​ព័ទ្ធជុំវិញ​ក​របស់​វា ដែល​ផ្ទុក​ដោយ​កញ្ចប់​ម្សៅ​ពណ៌​ស ស្លឹក​ឈើ និង កាកសំណល់​បន្លែ​”​។​

​យោង​តាម​មន្ត្រី​ម្នាក់​បាន​ឱ្យដឹងថា ថ្នាំញៀន​ទាំង​នោះ​ទំនង​ជា​កូកាអ៊ីន ថ្នាំគ្រវីក្បាល និង​កញ្ឆា​។​

​នេះ​មិនមែន​ជា​បទឧក្រិដ្ឋ​ដែល​ប្រើ​សត្វ​មក​ឃុបឃិត​លើក​ដំបូង​នោះ​ទេ​។​

​អ្នកទោស​ប្រើ​អាហារ​ដើម្បី​ទាក់ទាញ​សត្វ​ឱ្យ​រត់​មក​រក​ពួកគេ នៅពេល​សត្វ​ទាំងនោះ​ផ្ទុក​គ្រឿងញៀន​ដោយ​មនុស្ស​នៅ​ខាងក្រៅ​។​

​ការិយាល័យ​រដ្ឋអាជ្ញា​ផ្នែក​គ្រឿងញៀន​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter​ថា​ខ្លួន​បាន​បើក​ការស៊ើបអង្កេត​លើ​ការប្រើប្រាស់​សត្វ​សម្រាប់​រត់ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់​ចូល​ក្នុង​ពន្ធនាគារ​​នូ​វ៉ា​អេ​ស្ពើ​រ៉ាន​ហ្សា​។​

​យោង​តាម​រដ្ឋអាជ្ញា​ឈ្មោះ អេឌូ​អាដូ រ៉ូ​ឌ្រី​ហ្គេស បានឱ្យដឹងថា ឆ្មា​នេះ​នឹង​ត្រូវ​យក​ទៅ​មណ្ឌល​ចិញ្ចឹមសត្វ​។

​ប៉ា​ណា​ម៉ា​មាន​អ្នកទោស​ប្រហែល ១៨.០០០ នាក់​នៅក្នុង​ពន្ធនាគារ​ចំនួន ២៣ ដែល​ភាគច្រើន​នៃ​ពន្ធនាគារ​ទាំងនោះ​គឺ​ចង្អៀត​ណែនណាន់​តាន់តាប់​។​

​ពេលខ្លះ​អាជ្ញាធរ​បាន​ស្ទាក់​ចាប់​ការប៉ុនប៉ង​ចែកចាយ​ថ្នាំញៀន​ដោយ​ប្រើ​សត្វ​ព្រាប​និង​សូម្បី​ដ្រូ​ន​៕

​ឆ្មា​ត្រូវបាន​ចាប់​ដាក់​ទ្រុង ក្រោយ​ប៉ុនប៉ង​រត់ពន្ធ​គ្រឿងញៀន​ចូល​ពន្ធនាគារ​នូ​វ៉ា​អេ​ស្ពើ​រ៉ាន​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular