Home ព័ត៌មានសំខាន់ៗ ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​ប្រកាស​អំពី​មរណភាព​ជនជាតិខ្មែរ​បួន​នាក់​ដោយសារ​កូ​វីដ​១៩

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈនៅ​ព្រឹក​នេះ​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ករណី​ទី​៤៦, ៤៧,៤៨ និង ទី​៤៩​នៃ​មរណភាព​ជនជាតិខ្មែរ​ចំនួន​បួន​នាក់​ថ្ងៃទី​១៩ ខែមេសា ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។​
​សេចក្តីប្រកាស​បញ្ជាក់ថា​មរណភាព​នេះ​គឺ​បុរស​ជនជាតិខ្មែរ អាយុ ៦៥​ឆ្នាំ (​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​),​បុរស​ជនជាតិខ្មែរ អាយុ ៧២​ឆ្នាំ (​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​),
​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៤៨​ឆ្នាំ (​ខេត្ត​ព្រះសីហនុ​),​ស្រី្ត​ជនជាតិខ្មែរ អាយុ ៤០​ឆ្នាំ (​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​)៕​

សូមអានសេចក្តីប្រកាស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular