Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​កំពង់ចាម រកឃើញ​អ្នកជំងឺ​កូ​វីដ ចំនួន​បួន​នាក់​បន្ថែម នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​ចម្ការលើ​

ដោយ​: គង់​ហេង​/ កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា មាន​ជនរងគ្រោះ ដោយ​ជំងឺ​កូ​វីដ ១៩ ចំនួន ៤ នាក់ បន្ថែមទៀត គឺ​ក្នុងនោះ​មាន​ក្មេងស្រី អាយុ ៨ ឆ្នាំ​ម្នាក់​ផង នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​ចម្ការលើ នៅ​ព្រឹក​ថ្ងៃទី ២០ មេសា​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​បញ្ជាក់ថា​: ទាំង​បួន​ករណី ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ បាន​រកឃើញ​បឋម ប៉ះពាល់​ផ្ទាល់ ដល់​មនុស្ស សរុប​ចំនួន ២៨ នាក់ បន្ថែមទៀត​ដោយ​យក សំណាក និង​បាន​នាំយកមក ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ប៉ុន្តែ​ក្រុមការងារ កំពុង​បន្ត​ស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ប្រយោល និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ ជនរងគ្រោះ​ទាំង បួន ករណី មក​ពិនិត្យ​សុខភាព និង​យក​សំណាក ទៅ​វិភាគ​។​

​ប្រភព​ដដែល​នោះ បាន​បញ្ជាក់ថា​: អ្នកជំងឺ​ទាំង បួន​នាក់ ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ចាម ទាំងនោះ មាន​: បុរស​ម្នាក់​អាយុ ២៥ ឆ្នាំ​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ​, ស្ត្រី​ម្នាក់​អាយុ ២៧​ឆ្នាំ, ស្ត្រី​ម្នាក់​អាយុ ២៦ ឆ្នាំ និង​ក្មេងស្រី អាយុ ៨ ឆ្នាំ​ម្នាក់ទៀត នៅ​ភូមិ​ទ្រា ឃុំ​ស្វាយ​ពោធិ ស្រុក​ស្រី​សន្ធរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular