Home ព័ត៌មានជាតិ សង្គម ភរិយា​អភិបាលខ...

ភរិយា​អភិបាលខណ្ឌ ចុះ​ចែក​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត កំពុង​ស្ថិតនៅ​តំបន់​បិទ​ខ្ទប់ ក្នុង​មូលដ្ឋាន ខណ្ឌ​ប្ញ​ស្សី​កែវ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការចូលរួម​ពី លោកស្រី អាន ផល្លា ប្រធាន​អនុសាខា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌ​ប្ញ​ស្សី​កែវ និង​សហការី រួម​ដំណើរ​ដោយ លោក លោកស្រី ប្រធាន​-​អនុប្រធាន ការិយាល័យ ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ មន្ត្រី​សាលាខណ្ឌ រដ្ឋបាល​សង្កាត់​ពាក់ព័ន្ធ កម្លាំង​នគរបាល និង​សណ្ដាប់ធ្នាប់​ខណ្ឌ បាន​ចុះ​ចែក​ស្បៀងអាហារ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីតាំង​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក ដែល​បាន​វិជ្ជមាន​នឹង មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ១១ ទីតាំង និង​ប្រជាពលរដ្ឋ កំពុងស្ថិត​ក្នុង​តំបន់​ត្រូវបាន​បិទ​ខ្ទប់ នៅក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ សង្កាត់​ទួល​សង្កែ​ទី​២ និង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ដែលមាន​ប្រជាពលរដ្ឋ សរុប​ចំនួន ៤០ គ្រួសារ ស្មើនឹង​ចំនួន ១២១ នាក់​។​

​ក្នុងឱកាស​នោះ ក្រុមការងារ នាំយក​ស្បៀងអាហារ មក​ឧបត្ថម្ភ ដល់​បងប្អូន​កំពុង​ធ្វើ​ច​ត្តា ឡី​ស័ក ចំនួន ៣៩ គ្រួសារ រួមទាំង​ឧបត្ថម្ភ​ដល់ ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​កំពុង ស្ថិតក្នុង​តំបន់​ត្រូវបាន​បិទ​ខ្ទប់ ចំនួន ១ គ្រួសារ​ទៀត ដោយ​អំណោយ​សរុប រួមមាន អង្ករ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៧៥ គ​.​ក ដោយឡែក អំណោយ​របស់លោក ជា ពិសី រួមមាន អង្ករ ៣៧០ គ​.​ក សាច់គោ ២០ គ​.​ក មី ៩ កេស ទឹកក្រូច ៩ កេស ទឹកស៊ីអ៊ីវ ៧ យួរ ទឹកត្រី ៧ យួរ ជែ​ល​លាងដៃ​សម្លាប់​មេរោគ ៤០ ដប សាប៊ូកក់សក់ ៨០ ដប និង​ម៉ាស់ ១០ ប្រអប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular