ភរិយា​អភិបាលខណ្ឌ ចុះ​ចែក​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត កំពុង​ស្ថិតនៅ​តំបន់​បិទ​ខ្ទប់ ក្នុង​មូលដ្ឋាន ខណ្ឌ​ប្ញ​ស្សី​កែវ​

រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការចូលរួម​ពី លោកស្រី អាន ផល្លា ប្រធាន​អនុសាខា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌ​ប្ញ​ស្សី​កែវ និង​សហការី រួម​ដំណើរ​ដោយ លោក លោកស្រី ប្រធាន​-​អនុប្រធាន ការិយាល័យ ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ មន្ត្រី​សាលាខណ្ឌ រដ្ឋបាល​សង្កាត់​ពាក់ព័ន្ធ កម្លាំង​នគរបាល និង​សណ្ដាប់ធ្នាប់​ខណ្ឌ បាន​ចុះ​ចែក​ស្បៀងអាហារ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីតាំង​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក ដែល​បាន​វិជ្ជមាន​នឹង មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ១១ ទីតាំង និង​ប្រជាពលរដ្ឋ កំពុងស្ថិត​ក្នុង​តំបន់​ត្រូវបាន​បិទ​ខ្ទប់ នៅក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ សង្កាត់​ទួល​សង្កែ​ទី​២ និង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ដែលមាន​ប្រជាពលរដ្ឋ សរុប​ចំនួន ៤០ គ្រួសារ ស្មើនឹង​ចំនួន ១២១ នាក់​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular