Home ព័ត៌មានជាតិ សង្គម ទីតាំង​គ្លីនិ...

ទីតាំង​គ្លីនិក​សំរាក​ព្យាបាល​ផ្សារឆ្នាំង ១​កន្លែង ត្រូវបាន​អាជ្ញាធរ​ក្រុង និង​មន្ទីរ​សុខាភិបាល​ខេត្ត សម្រេច​បិទ និង​ចុះ​យក​សំណាក ក្រោយ​មាន​អ្នក​កើត​ជម្ងឺ​កូ​វីដ​១៩ ចេញចូល និង​បាន​ស្លាប់​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី ២០ មេសា ២០២១​នេះ អាជ្ញាធ​ក្រុង​កំពង់ឆ្នាំង និង​មន្ត្រី​នៃ​មន្ទី​សុខាភិបាល បា​នស​ម្រ​ច​បិទ ទីតាំង​គ្លីនិក​សំរាក​ព្យាបាល​ផ្សារឆ្នាំង ១​កន្លែង ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង និង​បាន​ចុះ​យក​សំណាក អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ ៩​នាក់ នៅក្នុង​គ្លីនិក​នោះ និង​បាន​ដាក់អោយ ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ នៅក្នុង​ផ្ទះ ដោយ​មិនអោយ ចេញ ទៅណា​នោះឡើយ ក្រោយ​មាន​អ្នក​កើត​ជម្ងឺ​កូ​វីដ​១៩ ចេញចូល និង​បាន​ស្លាប់​។​

​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង នៅ​ព្រឹក​នេះ​ថាៈ ការបិទ​ខ្ទប់​គ្លីនិក​ឯកជន ខាងលើនេះ បន្ទាប់ពី​មាន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​ម្នាក់ ចេញចូល​ញឹកញាប់ ដែលជា​ហានិភ័យ​ខ្ពស់បំផុត ។​

​លោ​កថា​ដើម្បី​ធ្វើការ​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​កុំអោយ​មានការ​រីក​រាល​ដាល​ចូល​ទៅតាម​សហគមន៍ ។​

​លោក​វេជ្ជបណ្ឌិត ងិន សារ៉េត បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ជម្ងឺ មក​ធ្វើការ​ព្យាបាល នៅ​គ្លីនិក​ខាងលើ ក្នុងអំឡុង ១៤ ថ្ងៃ​មុននេះ បើសិន​ជាមាន​បញ្ហា​សុខភាព មិន​ប្រក្រតី សូម​ទាក់ទង​មក ក្រុមការងារ​សុខាភិបាល ដើម្បី​មក​យក​សំណាក​។​

​គួរ​រំលឹក​ផងដែរ​ថា ក្រុមគ្រួសា​ដែល​ប៉ះពាល់ ដោយផ្ទាល់ អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​អាជ្ញាធរ រួម​នឹង​ក្រុមគ្រូពេទ្យ ប្រមូល​យកមក​ដាក់ នៅ​សាលា​គំរូ​ក្រុង ដើម្បី​យក សំណាក និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular