Home ព័ត៌មានសំខាន់ៗ ប្រធានាធិបតី​...

ប្រធានាធិបតី​ចិន​និយាយថា ប្រព័ន្ធ​អភិបាលកិច្ច​សកល​គួរ​មាន​សមធម៌​និង​យុត្តិធម៌​ឡើង​

​ប្រែ​សម្រួលៈ​វាសនា​/​បូ​អាវ​៖​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ទី​២០​មេសា​ថា ប្រព័ន្ធ​អភិបាលកិច្ច​សកល​គួរតែ​មាន​សមធម៌​និង​យុត្តិធម៌​ច្រើនឡើង និង​ថា​”​ច្បាប់​​កំណត់​ដោយ​ប្រទេស​មួយ​ឬ​ប្រទេស​ខ្លះ មិន​អាច​ដាក់​ប្រើ​លើ​ប្រទេស​ដទៃ​បានទេ​”​។​

​ក្នុង​សុន្ទរកថា​នៅ​វេទិកា​ក្រុង​បូ​អាវ​សំរាប់​អាស៊ី​Boao Forum for Asia លោក​ស៊ី​បាន​មានប្រសាសន៍ថា « ពិភពលោក​ចង់បាន​យុត្តិធម៌ មិនមែន​អនុត្តរភាព​ទេ​»​។​ការស្ថាបនារ​បាំង​និង​ជំរុញអោយមាន​​ការប្រកាន់​បក្ខពួក​នឹង​ប៉ះពាល់​អ្នក​ដទៃ​ហើយ​មិន​នាំ​មក​ប្រយោជន៍​ដល់​នរណា​ម្នាក់​ឡើយ​។​

​លោក​បាន​បន្តថា គោលការណ៍​នៃ​សមភាព ការគោរព​និង​ជឿ​ទុកចិត្ត​គ្នា​ត្រូវ​តែ​នៅ​ពី​មុខ​និង​ជា​ស្នូល​ក្នុងការ​ទាក់ទង​រវាង​ប្រទេស រីឯ​ការ​ធ្វើ​ជា​ចៅហ្វាយ​លើ​អ្នក​ដទៃ ឬ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​​អ្នកដទៃ​នឹង​លែង​ទទួលបាន​ការគាំទ្រ​ទៀតហើយ​។​«​យើង​ត្រូវតែ​គាំទ្រ​សន្តិភាព ការ​អភិ​វ​ឌ្ឈ សមធម៌ លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព ដែល​ជា​តំលៃ​រួម​នៃ​មនុស្សជាតិ ហើយ​លើក​ទឹកចិត្ត​ដល់​ការផ្លាស់ប្តូរ​​និង​ការសិក្សា​រៀនសូត្រ​ទៅវិញទៅមក ក្នុងចំណោម​សង្គម​អារ្យធម៌​ដើម្បី​ជំរុញ​ដំណើរការ​វិវឌ្ឍន៍​អារ្យធម៌​មនុស្ស​»​។​

​ក្នុង​វេទិកា​នេះដែរ លោក​ស៊ី បានបញ្ជាក់​ថា ចិន​នឹង​គោរព​ការសន្យា​របស់​ខ្លួន​ដែល​ថា​ផលិត​វ៉ាក់សាំង​ដើម្បី​ជា​គុណប្រយោជន៍​សាធារណៈ​សកល​។​ចិន​នឹង​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​​លោក​និង​ប្រទេស​ដទៃ​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​កូវី​ដ​១៩ ហើយ​ខិតខំ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​បន្ថែ​ម​ទៀត​ដើម្បី​យកឈ្នះ​លើ​វីរុស​កំណាច​នេះ​។​

​ប្រធានាធិបតី​ចិន​រូបនេះ​ក៏​បាន​និយាយថា ចិន​នឹង​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ដែល​មាន​បំណង​ចូលរួម​ទាំងអស់​ដើម្បី​ស្ថាបនា​គំរោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​(BRI)​អោយក្លាយ​ទៅ​ជា​ផ្លូវ​មួយ​សំរាប់​​បន្ថយ​ភាពក្រីក្រ​និង​កំណើន​។​

​បើ​តាម​លោក​ស៊ី ត្រឹម​ឆ្នាំ​២០៣០ គំរោង​BRI​នេះ​អាច​ជួយ​មនុស្ស​៧,៦​លាន​នាក់​អោយ​ចេញ​ពី​ភាពក្រីក្រ​ខ្លាំង និង​៣២​លាន​នាក់​ចេញ​ពី​ភាពក្រីក្រ​មធ្យម​នៅ​ទូទាំង​ពិភពលោក​៕

​ស៊ី ថ្លែង​សុន្ទរកថា​កន្លឹះ​តាម​វីដេអូ​បន្ត​ផ្ទាល់​នៅ​ពិធី​បើក​វេទិកា​ក្រុង​បូ​អាវ​ប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២០​មេសា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular