Home ព័ត៌មានជាតិ សង្គម បញ្ជូន​ប្រជាព...

បញ្ជូន​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប់មក ពី​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​វិទ្យាល័យ​កំពង់ធំ​

ដោយ​៖ ភ្នំ​ស្វាយ / កំពង់ធំ​៖ រដ្ឋបាល​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ សហការ​ជាមួយ​រដ្ឋបាល សង្កាត់​ដំរី​ជាន់ខ្លា សង្កាត់​អាចារ្យ​លាក់ សង្កាត់​ព្រៃ​តា​ហ៊ូ និង​សង្កាត់​ស្រ​យ៉ូ​វ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៧ – ១៨ និង​ទី​១៩ ខែមេសា ឆ្នាំ​២០២១ បាន​បញ្ជូន​ប្រជាពលរដ្ឋ ចំនួន ១៤ នាក់ ដែល​ទើប​ត្រឡប់​មកពី រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​វិទ្យាល័យ​កំពង់ធំ ។​

“​យើង​សូម​សំណូមពរ ដល់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្ទឹងសែន​ទាំងអស់ មេត្តា​ជូនដំណឹង​ដល់ បងប្អូន សាច់ញាតិ​របស់ខ្លួន ផ្អាក​ការ​ត្រឡប់មកផ្ទះ ស្រុកកំណើត ។ តែបើ​ត្រឡប់មក អាជ្ញាធរ គឺ​តម្រូវអោយធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ” ។ នេះ​បើតាម រដ្ឋបាល​ក្រុង​ស្ទឹងសែន អោយដឹង​កាលពី​ថ្ងៃទី​១៩ ខែមេសា ។​

​ប្រភព​ដដែល បាន​បន្តថាៈ រដ្ឋបាល​ក្រុង ចុះទៅពិនិត្យ​សុខភាព និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ តាម​នីតិវិធី និង វិធាន​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល តាមរយៈ​ភ្នាក់ងារ​ភូមិ អាជ្ញា​សង្កាត់ ក្នុងភូមិ​សាស្ត្រ​ខ្លួន ឬ​រាយការណ៍ មក​រដ្ឋបាល​ក្រុង​ផ្ទាល់ តាមរយៈ​ទូរស័ព្ទ​លេខ ០៧៧ ៣០៨ ០០៥ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular