Home ព័ត៌មានជាតិ សង្គម អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​៖ រដ្ឋបាលខេត្ត​បាត់ដំបង កំពុង​ពិចារណា ក្នុង​ការបិទ​ផ្នែក​ខ្លះ ក្នុង​ផ្សារ ចំនួន ២ បន្ថែមទៀត នៅក្នុង​ស្រុក​ប​វេ​ល និង​ស្រុក​មោង

ដោយៈ គ្រញូង / បាត់ដំបងៈ លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ​ថាៈ រដ្ឋបាលខេត្ត​បាត់ដំបង កំពុងតែធ្វើការ​ពិចារណា ក្នុង​ការបិទ​នៅ​ផ្នែក​ខ្លះ ក្នុង​ផ្សារ​ចំនួន​២ បន្ថែមទៀត នៅក្នុង​ស្រុក​ប​វេ​ល និង​ស្រុក​មោងឫស្សី ។​

​អ្នក​នាំ​ពា្យ​ខេត្ត បាន​បញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត បាន​បិទ​ផ្សារ​ចំនួន​១០ រួចមកហើយ ក្នុងនោះ​មាន​ផ្សារ​ចំនួន ៨ ស្ថិតក្នុង​ក្រុង​បាត់ដំបង និង​ផ្សារ​ចំនួន ២​ទៀត ស្ថិតក្នុង​ស្រុក​ថ្ម គោល គឺ​ផ្សារ​ជ្រៃ និង​ផ្សារ​ថ្មគោល​។​

​អ្នកនាំពាក្យ​ខេត្ត បានបញ្ជាក់​ថាៈ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីសម្រេច ក្នុង​ការបិទ​ផ្សារ ក្នុងស្រុក​មោងឫស្សី ដោយយោង​លើ​លិខិត​ស្នើសុំ បិទ​ផ្សារ​ពី​អភិបាល ស្រុក​មោងឫស្សី ហើយ​ផ្សា​រប​វេ​ល ក៏​គ្រោង​បិទ នៅថ្ងៃនេះ​ដែរ​។​

​លោក ក៏​ជា​អភិបាលរង​ខេត្ត​ដែរនោះ បាន​បន្តថាៈ ចំពោះ​ផ្សារ​ទាំង​១២ ខាងលើនេះ នឹង​បន្ត​អនុវត្ត​នូវ​វិធាន​រដ្ឋបាល ក្នុង​ការបិទ រហូតដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​។​

​ដោយឡែក លោក​អភិបាលខេត្ត បានចេញ​សេចក្តីណែនាំ ជា​បណ្តោះអាសន្ន ១០ ចំណុច​សំខាន់ៗ ដល់​គ្រប់ អាជ្ញាធរ​រដ្ឋបាល ក្រុង​-​ស្រុក គ្រប់​ស្ថាប័ន មន្ទីរ និង​អង្គភាព​នានា ចំណុះ​រដ្ឋបាលខេត្ត ដែល​ស្ថិតក្នុង​រង្វង់ នៃ​ដែន​ភូមិសាស្ត្រ ក្នុង​ខេត្ត​របស់ខ្លួន គឺ​រហូតដល់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ដើម្បី​បន្ត​ចូលរួម ក្នុងការ​ទប់ស្កាត់​នូវ ការឆ្លង​រាលដាល ជម្ងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​៕/V-PC

អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា​រដ្ឋបាលខេត្ត​រ​បាត់ដំបង​កំពុង​ពិចារណា​ក្នុង​ការបិទ​ផ្នែក​ខ្លះ​ក្នុង​ផ្សារ​ចំនួន​២​បន្ថែមទៀត​នៅក្នុង​ស្រុក​ប​វេ​ល​និង​ស្រុក​មោង​ក្នុង​ខេត្តបាត់ដំបង​

អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា​រដ្ឋបាលខេត្ត​រ​បាត់ដំបង​កំពុង​ពិចារណា​ក្នុង​ការបិទ​ផ្នែក​ខ្លះ​ក្នុង​ផ្សារ​ចំនួន​២​បន្ថែមទៀត​នៅក្នុង​ស្រុក​ប​វេ​ល​និង​ស្រុក​មោង​ក្នុង​ខេត្តបាត់ដំបង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular