សិស្សានុសិស្ស​ថ្នាក់​ទី​១២​ទទួល​វគ្គ​បំប៉ន​រប​ស់ស​.​ស​.​យ​.​ក​

2816
ចែករម្លែក

(​ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលបាន​វគ្គ​បំប៉ន​ស​ប្តា​ហ៍​ទីមួយ សម្រាប់​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ដែល​ឧបត្ថម្ភ​​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ​ហៅ​កាត់ ស​.​ស​.​យ​.​ក សិស្សានុសិស្ស នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានស្នើ​សុំ​ដល់​ស​.​ស​.​យ​.​ក​ឲ្យ​បន្ថែម​​ម៉ោង​សិក្សា​និង​គ្រប់​មុខវិជ្ជា គ្រា​ដែល​ក្នុង​មួយ​សប្តាហ៍​ម៉ោង​សិក្សា​បន្ថែម​មានតែ​មួយថ្ងៃ (​ថ្ងៃអាទិត្យ​) ហើយ​ក្នុង​មួយថ្ងៃ (​ថ្ងៃអាទិត្យ​) មួយ​មុខវិជ្ជា មានតែ​មួយ​ម៉ោង​។​

​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ម្នាក់ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ឈ្មោះ ទិ​ត សុខ​ចាន់​វណ្ណៈ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​២០១៧​ថា ការស្នើសុំ​យ៉ាង​ដូច្នេះ ព្រោះថា​ការប្រឡង​នឹង​គៀក​ចូលមក​ដល់​ហើយ​នាពេលខាងមុខ​ហើយ​មុខវិជ្ជា​ដែល​ទទួលបាន​នៅ​សប្តាហ៍​​កន្លងទៅនេះ​ហាក់​នៅមានកម្រិត​នៅឡើយ​។

​ដោយឡែក យុវជន​ឈ្មោះ គង់ ពិសិដ្ឋ ជា​សិស្ស​ថ្នាក់​ទី​១២​ដូចគ្នា បានលើកឡើង​ស្រដៀង​គ្នា​ថា នេះ​ជាការ​ល្អ​និង​មាន​សារៈសំខាន់​​ណាស់​ដែល ស​.​ស​.​យ​.​ក បានផ្តល់​ជា​វគ្គ​បំប៉ន​នេះ​ឡើង​។ ប៉ុន្តែ​បើ​ការ ផ្តល់​នេះ​មាន​រយៈពេល​វែង​ឬ​ច្រើន​ម៉ោងជាង​នេះ​បន្ថែមទៀត​​កាន់តែ​ល្អ​ដល់​សិស្សានុសិស្ស​ផ្សេងៗ​ដទៃ ទៀត​ក្នុងការ​រៀនសូត្រ​ក្រៅ​ម៉ោង​សិក្សា​ប្រចាំថ្ងៃ​។​
​ ​
​ទាក់ទិន​នឹង​វគ្គ​បំប៉ន​នេះ នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក មូល ស៊ុយ​ហេង បាន​អំពាវនាវ​ផងដែរ​ទៅដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ​បន្ថែម និង​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ដើម្បី​ឲ្យ​ការប្រឡង នៅ​ថ្ងៃ​ខាងមុខ​ទទួលបាន​ដោយ​ជោគជ័យ​រួមទាំង​ចូល​​រួម​ឲ្យ​បាន​ភ្ជាប់​ខ្ជួន​នូវ​វគ្គ​បំប៉ន​រៀងរាល់ថ្ងៃ​អាទិត្យ ព្រោះថា​វគ្គ​បំប៉ន​ទាំងនេះ​មិន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​អ្វី​ទាំងអស់​។​
​ ​
​សូមបញ្ជាក់​បន្ថែមថា យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការបើក​វគ្គ​បំប៉ន​ជូន​ដល់​សិស្សានុសិស្ស និង​បេក្ខជន​ត្រៀមប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ទូទាំង​រាជធានី​ភ្នំពេញ សម័យ​ប្រឡង​ថៃទី​២១ ខែសីហា ឆ្នាំ​២០១៧​របស់​សហ​​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់ ស​.​ស​.​យ​.​ក​នេះ បាន​ឲ្យ​ដឹងថា ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ រៀបចំ​បើក​វគ្គ​បំប៉ន​ដោយ​ឥតគិតថ្លៃ​លើ​មុខវិជ្ជា​ចំនួន​០៥ រួមមាន​៖ អ​ក្សា​រ​សាស្ត្រ​ខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និង​ជីវវិទ្យា​។ វគ្គ​បំប៉ន​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកក្កដា រហូតដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​នៅតាម​វិទ្យាល័យ​នានា​ក្នុង​ខណ្ឌ​ទាំង​១២ សរុប​មាន ៣៤​វិទ្យាល័យ រូ​ម​មាន​៖ វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ​ឥន្ទរ​ទេវី វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​ហ៊ុនសែន​បុរី​១០០​ខ្នង វិទ្យាល័យ​- ព្រែកលាប វិទ្យាល័យ​ព្រែក​ថ្មី វិទ្យាល័យ​ពងទឹក និង​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​កោះដាច់​ជាដើម ក្នុង​គោល បំណង​បង្កើន​ចំណេះដឹង​ដល់​សិស្សានុសិស្ស​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដោយ​ប្រកាន់​ភ្ជាប់​នឹង​ពាក្យ ស្លោ​កថា ”​អ្នកចេះ គឺជា​ប់​” ៕

សកម្មភាព​ប្រឡង​ឆមាស​ទី​២ របស់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ (​ពៅ និមល​)

ទីតាំងផ្សាយពាណិជ្ជកម្ម