Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ថៃ​អះអាងថា​លោក​នឹង​មិន​ចូលរួម​ជំនួប​កំពូល​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​ទេ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់ អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​មិន​ចូលរួម​ជំនួប​កំពូល​របស់​មេដឹកនាំ​អាស៊ាន​នា​ថ្ងៃ​២៤​មេសា​នៅ​ក្រុង​ហ្សា​ការតា កន្លែង​ដែល​វិបត្តិ​មី​យ៉ាន់​ម៉ា​នឹង​ត្រូវ​លើក​មក​ជជែក​ពិភាក្សា​គ្នា​នោះ​ទេ​។​

​ឧត្តមសេនីយ៍ប្រា​យុទ្ធ បាន​និយាយថា ថៃ​នឹង​តំណាង​ដោយ​ឧបនាយករដ្ឋមន្ត្រី ដន ប្រា​មុត​វី​ណាយ ដែល​ក៏​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ ជំនួប​កំពូល​នៃ​ដឹកនាំ​អាស៊ាន​នៅ​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ក្រុង​ហ្សា​ការតា​។​

​ជំនួប​ពិសេស​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​មួយ​ចំពោះ​វិបត្តិ​កាន់តែ​អាក្រក់​ទៅ​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ បន្ទាប់​ពី​យោធា​​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិ​ល ដែលនាំអោយ​មាន​ការតវ៉ា​ប្រឆាំង​និង​ការបង្ក្រាប​ស្ទើរ​រាល់ថ្ងៃ​។​

​ក្រសួង​ការបរទេស​ថៃ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង មេដឹកនាំ​នៃ​របប​យោធា​បច្ចុប្បន្ន ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​នេះ​ផងដែរ​។​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាន​ស្រមោល​មី​យ៉ាន់​​ម៉ា បាន​ទទូច​សុំ​មេដឹកនាំ​អាស៊ាន​ផ្តល់​ឳ​កាស​ដល់​ខ្លួន​ចូលរួម​ផងដែរ​៕

​នាយករដ្ឋមន្ត្រី​ថៃ​សំរេច​បញ្ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ដន ប្រា​មុត​វី​ណាយ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ហ្សា​ការតា ជំនួស​លោក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular