Home ព័ត៌មានជាតិ នយោបាយ ការចងចាំ​ពីថ្...

ការចងចាំ​ពីថ្ងៃ​ទី​១៧ ខែមេសា​

ដោយ​: ស៊ា​ង ចិន្ដា នាយក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម​
​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈថ្ងៃនេះ កាលពី​៤៦​ឆ្នាំមុន កងទ័ព​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​។ ខ្មែរក្រហម​បាន​បង្ខំ​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​ឲ្យ​ចាក​ចេញពីផ្ទះ​ទៅកាន់​ទីជនបទ​។​ដោយ​ពុំមាន​ពេលវេលា គ្រប់គ្រាន់​ដើម្បី​រៀបចំ​សម្ភារ​ប្រើប្រាស់​ចាំបាច់ និង​ស្ថិតក្រោម​ការគំរាមកំហែង​ដោយ​កាំភ្លើង​របស់​ខ្មែរក្រហម ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការចាក​ចេញពីផ្ទះ​តែប៉ុណ្ណោះ​។ មិន​ថា​បុគ្គល នោះ​ជា​នរណា ទាំង​ក្មេង ទាំងចាស់ ទាំង​ទន់ខ្សោយ និង​ទាំង​ឈឺ​ថ្កាត់ ម្នាក់ៗ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ចាក​ចេញពីផ្ទះ​របស់ខ្លួន និង​ធ្វើដំណើរ​នៅក្រោម​ការដុត​កម្ដៅ​ពី​ព្រះអាទិត្យ​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥​។​

ទិដ្ឋភាព​នៅក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ថ្ងៃទី​១៧​ខែមេសា គឺជា​ថ្ងៃទី​ក្រុងភ្នំពេញ​ធ្លាក់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​ខ្មែរក្រហម ព្រមទាំង​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ជា​រៀងរាល់ឆ្នាំ នា​ថ្ងៃ​១៧ ខែមេសា អ្នក​រស់រានមានជីវិត ពី​របប​ខ្មែរក្រហម តែង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រំឭក​ការចងចាំ​,​ចែករំលែក​រឿងរ៉ាវ​ជី​វិត​ជាមួយ​សិស្សានុសិស្ស​និង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប ខ្មែរក្រហម​។

​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​១៩ អ្នក​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរ ក្រហម អាច​ត្រឹមតែ​ស្នាក់នៅ​ក្នុងផ្ទះ និង​ធ្វើការ​រំឭក​ការចងចាំ​អំពី​ថ្ងៃទី​១៧​មេសា ពីព្រោះ​នៅតាម​ដង ផ្លូវ​នានា គឺ​ពុំមាន​មនុស្ស​ធ្វើដំណើរ​។ សាលារៀន​បាន​បិទ​ជា​បណ្តោះអាសន្ន​។ ហាង​នានា​បាន​បិទទ្វារ​។ ឯ​ទីក្រុង​ភ្នំពេញ​ត្រូវ​ស្ថិតក្រោម​ការបិទ​ខ្ទប់​រយៈពេល​២​សប្តាហ៍​។​

ទិដ្ឋភាព​នៅក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​លោកតា ចាន់ ចេង អាយុ​៨៨​ឆ្នាំ គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ប៉ុន្តែ​បាន​បាត់បង់ សមាជិកគ្រួសារ​មួយចំនួន​បាន​លើកឡើងថា នេះ​គឺជា​គ្រា​ដ៏​លំបាក​ដែល​យើង​ប្រឈម​និង​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម​»​។ លោកតា ចេង បាន​បន្ថែម ទៀតថា «​ចំពោះ​ការ​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ យើង​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​បញ្ឈប់​ជំងឺ​រាតត្បាត​នេះ​»​។​
​អ៊ំស្រី ទី សុ​ខៃ អាយុ​៦១​ឆ្នាំ គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ក្រហម​ខ្មែរ បាន​និយាយថា​អ្វីដែល លំបាក​បំផុត​គឺ​ការគិត​ដល់​កូនៗ​និង​ចៅៗ ដែល​បានរស់នៅ​ឆ្ងាយ​ពី​គាត់​។ អ៊ំស្រី បាន​បន្ថែមថា «​នៅក្នុង​របប​ខ្មែរក្រហម យើង​រស់នៅក្នុង​គុក​ឥត​ជញ្ជាំង និង​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន និង​ទូរទស្សន៍​។ យើង​អាច​បាត់​បង់ជីវិត​នៅ​គ្រប់ពេលវេលា ប៉ុន្តែ​នៅពេលនេះ យើង​គ្រាន់តែ​ត្រូវ​ស្នាក់​នៅផ្ទះ និយាយប្រាប់ អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​ខ្លួន​យើង​»​។​
​លោកតា ទេព សា​វី អាយុ​៦៩​ឆ្នាំ គឺជា​សិល្បករ​ភ្លេងបុរាណ​ខ្មែរ ដែល​បាន​រស់រានមានជីវិត​ពី របប​ខ្មែរក្រហម​។ លោតា សា​វី ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម មាន​ទេព កោសល្យ​ក្នុងការ​លេងភ្លេង​បុរាណ​ខ្មែរ​ដោយ​ប្រើ​ឧបករណ៍​ទ្រ​។ លោកតា សា​វី បាន​និយាយថា សភាព​ស្ងប់ស្ងាត់​នៅតាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ចាម និង​ទីក្រុង​ភ្នំពេញ បាន​រំឭក​លោកតា​អំពី​រឿងរ៉ាវ​ជីវិត របស់ខ្លួន​នៅក្នុង​របប​ខ្មែរក្រហម​។ ទោះបីជា​សិ្ថ​ត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ទាំង​ផ្នែក​ផ្លូវចិត្ត និង​សេដ្ឋកិច្ច លោកតា សា​វី នៅតែ​បន្ត​បន្លឺសំឡេង​ទ្រ​ដែល​គាត់​បាន​បន្ត​លេង​អស់​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ ដើម្បី​បន្ថយ​ភាព​តានតឹង​និង​ចៀសវាង​ការគិត​ច្រើន​។ លោកតា សា​វី ក៏បាន​បញ្ជាក់ថា “​ខ្ញុំ​មិនដឹងថា​ពេលណា ជំងឺ​កូ​វីដ​១៩​នេះ​បាត់​ទៅវិញ​នោះទេ ក៏ប៉ុន្តែ​នៅក្នុង​ថ្ងៃទី​១៧​មេសា ខ្ញុំ​យក​ទ្រ​របស់ខ្ញុំ​មក​បន្លឺសំឡេង ដើម្បី ជាការ​ចងចាំ និង​ពញ្ញាក់​ការ​រំឭក​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​រូបខ្ញុំ​ផ្ទាល់​បាន​ឆ្លងកាត់ និង​រស់រានមានជីវិត បើទោះបីជា​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ដែល​យើង​កំពុង​ប្រឈមមុខ​ក៏ដោយ​»៕​សរន

ទិដ្ឋភាព​នៅក្នុង​ក្រុង​កំពង់ចាម នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម​​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

 ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម​​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular