Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ឃុំខ្...

តុលាការ​ឃុំខ្លួន​បុរស​ម្នាក់ ដែល​លួច​ដឹក​មនុស្ស ពី​រាជធានី​ភ្នំពេញ មក​ខេត្តស្វាយរៀង

ដោយ​៖ ស​រិ​ទ្ធ / ស្វាយរៀង​៖ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២ នេះ តុលាការខេត្ត​ស្វាយរៀង បានសម្រេច​ចេញ​ដីកា ឃុំខ្លួន​បុរស​ម្នាក់ ករណី​លួច​ដឹក​មនុស្ស ពី​រាជធានី​ភ្នំពេញ មក​ខេត្តស្វាយរៀង ដែល​បំពាន​បំរាម របស់​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​យោងតាម​ការបញ្ជាក់ ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តស្វាយរៀង បានដឹងថា ជននេះ ត្រូវ ចោទប្រកាន់ តាម​មាត្រា ៦៣៣ នៃ​ក្រមព្រហ្មទណ្ឌ រួចហើយ បញ្ជូនទៅ​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ ប្រកាស​សាលក្រម នៅ​ថ្ងៃទី​៥ ខែឧសភា ខាងមុខនេះ​។ ចំណែក​មនុស្ស ពីរ​នាក់​ទៀត ដែល​រួម​ដំណើរ នៅក្នុង​រថយន្ត ត្រូវបាន​ប្រគល់​ទៅឱ្យ ខាង​សុខាភិបាល​ខេត្ត យកទៅ​ធ្វើ ច​ត្តា​ឡី​ស័ក និង ពិន័យ​ម្នាក់ ១ លាន​រៀល​។​

​ជនសង្ស័យ ឈ្មោះ អ៊ុង សារឿន អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​រោងដំរី ឃុំ​ស្វាយចេក ស្រុក​រំដួល បម្រើ​ការងារ​ឱ្យ កាសែត «​ប្រ​ទាប់​យុវជន​» បាន​សារភាពថា ខ្លួន​ជា​អ្នក សារព័ត៌មាន នៅ​ស្រុក​រំដួល បាន​ស្នើសុំ​សមត្ថកិច្ច ប្រចាំការ នៅ​ចំណុច​គោលដៅ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ព្រំប្រទល់ ស្វាយរៀង​-​ព្រៃវែង ទៅ​បំពេញបេសកកម្ម នៅ​ភ្នំពេញ​។​

​នៅ​ថ្ងៃ​១៨ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​នគរបាល ឈរជើង​គោលដៅ ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​ឃាត់ខ្លួន បុរស​រូបនេះ ករណី​លួច​នាំ​មនុស្ស ឆ្លង​ពី​រាជធានី​ភ្នំពេញ ទៅ​គោលដៅ ខេត្តស្វាយរៀង ដែល​ល្មើ​សនឹង សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular