ក្រសួងពាណិជ្ជកម្ម​ឯកភាព​បន្ត​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ពី កូ​កា​-​កូ​ឡា កម្ពុជា

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ឯកភាព​បន្ត​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន កូកាកូឡា​រាល់​ផលិតផល​ភេសជ្ជៈ​ពាក់​ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាមរយៈ​លិខិត​កត់ត្រា និង​តម្កល់​សិទ្ធិផ្តាច់មុខ​នេះ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា កម្ពុជា គឺជា​អ្នក ទទួល បាន​សិទ្ធិផ្តាច់មុខ​ស្របច្បាប់​តែមួយគត់ ក្នុងការ​នាំចូល និង​ចែកចាយ​ផលិតផល​ដែលមាន​ពាក់​ម៉ាក​ខាងលើ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​០២​ខែមេសា ឆ្នាំ​២០២១ នេះ​។

​តាមរយៈ​លិខិត​នេះ​ដដែល ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រោយ​រយៈពេល​៩០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា កម្ពុជា មាន​សិទ្ធិ​ក្នុងការ​ប្ដឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​មានការ​នាំចូល និង​ចែកចាយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​។​

​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​កូកាកូឡា បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ឱ្យជួយ​គាំទ្រ​ផលិតផល​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ផលិតផល​ដែល​នាំចូល និង​ចែកចាយ​ស្របច្បាប់​ដើម្បី​ជំ​រុញឱ្យ​ក្រុមហ៊ុន​ស្របច្បាប់​ក្នុងស្រុក​មាន​ភាព​រីក​ច​ម្រី​ន ដើម្បី​ផ្តល់​ការងារ​ដល់​កូន​ខ្មែរ​យើង​។​»

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular