Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជនបរទេស​...

បុរស​ជនបរទេស​ម្នាក់​ស្លាប់​នៅក្នុងផ្ទះសំណាក់​រហូតដល់ធុំក្លិនទើបដឹង

ដោយៈ​ទេ​ពក​ង្រី​/កំពង់ឆ្នាំង​:បុរស​ជនបរទេស​ម្នាក់​បានស្លាប់​នៅក្នុង​បន្ទប់​ជួលផ្ទះសំណាក់ដោយមិនមានអ្នក ណាដឹង។រហូត ធុំក្លិនទើបមានការភ្ញាក់ផ្អើលនៅរសៀល​ថ្ងៃទី​២០​មេសានេះ​នៅក្នុង​ផ្ទះសំណាក់​ ប្រជុំមិត្ត​ស្ថិតនៅ​ក្នុងភូមិ​ម៉ុង​បារាំង ​សង្កាត់​ប្អេ​រក្រុង​កំពង់ឆ្នាំង ។​

ជនបរទេសនេះស្នាក់នៅបន្ទប់​ជួល​លេខ​១៣។តាមឯកសារបង្ហាញសពឈ្មោះ ម៉ាក​ លូដេន ជនជាតិបារាំង​អាយុ​៦៤​ឆ្នាំ ។​

​បើតាម​ការបញ្ជាក់​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​យីហោបានឱ្យដឹងថា គេពុំបានដឹងថាបុរសជនជាតិ​បារាំង​នេះស្លាប់​នេះ​ពីពេលណានិងដោយសារជំងឺអ្វីដែរ។អ្នកដទៃដឹងនៅពេល​ធុំក្លិន​ទៅ​បន្ទប់​ជួល​ជិតខាង​ហើយ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​។ពេលប៉ូលិសទៅដល់បាន​គាស់​ទ្វា​ចូល​មើល​ទើប​ដឹងថា​ជនបរទេស​នេះ​ស្លាប់​បាត់ទៅហើយ ។​
សមត្ថកិច្ចបាន​សហកា​រ​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្ត​ពិនិត្យសាកសព។តាមរយៈការ​ធ្វើ​កោសល្យ​វិច្ច​យ័​ឃើញថា​មិនមាន​ស្លាក​ស្នាមពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​។ក្រុមគ្រូពេទ្យ​បានយក​សំណាក​ទៅពិនិត្យ​ នៅឯ​វិទ្យាស្ថាន​បា​ស្ទ័រ​។ចំពោះលទ្ធផល​យ៉ាងណាៗ​នោះមិនទាន់​ដឹង​នៅឡើយ​ទេ​។
​​
​សមត្ថកិច្ច​បានធ្វើ​ការ​វេច​ខ្ចប់​សពតម្កល់ទុក​ក្នុង​បន្ទប់​ដើម្បី​រង់ចាំ​ឆ្លង​យោបល់​ពី​ថ្នាក់លើ​។ចំណែក​អ្នកមើលការ​ខុសត្រូវ​ផ្ទះសំណាករួម​និង​អ្នកស្នាក់នៅ​ទាំងអស់​ត្រូវបាន​បិទ​ហាម​ចេញចូល​ដោយ​ដាក់​ឲ្យ​ធ្វើ​ចិ​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះសំណាក់​រាងៗ​ខ្លួន​រយៈ​១៤​ថ្ងៃ​រង់ចាំ​ក្រុមគ្រូពេទ្យ​​យក​សំណាកទៅពិនិត្យ​នៅ​វិទ្យាស្ថាន​បា​ស្ទ័​រ​ ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleអនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩ បានឱ្យដឹងថា​អ្នកជំងឺ​កូ​វីដ​១៩ ធ្លាប់​ទៅ​ដើរ​ផ្សារ​សាមគ្គី ខណ្ឌទួលគោក​និង​ផ្សារ​ដើម​អំពិល​(​ផ្សារ​លូ​)​សង្កាត់​ទួល​ស្វាយព្រៃ​ខណៈ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ផ្សេងទៀត​ជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​យូ​នី​លី​វឺ និង​ទៅពិនិត្យ​ផ្ទៃពោះ មន្ទីរ​សម្រាក​ព្យាបាល ឯករាជ្យ ត្រពាំង​ថ្លឹង​។​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ហើយ សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​យកចិត្តទុកដាក់​តាម ដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មាន​ហានិភ័យ​នេះ​៕
Next articleរដ្ឋបាល​រាជធានី បង្ហាញ​អត្តសញ្ញាណ អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ២៧១ នាក់ ដែល​រកឃើញ​នៅ​ថ្ងៃ ១៩ មេសា​
- Advertisment -

Most Popular