Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​រាជធា...

រដ្ឋបាល​រាជធានី​នាំ​អំណោយ​សម្ដេច​តេ​ជោ​ចែកជូន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០​គ្រួសារ នៅ​ខណ្ឌមានជ័យ

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សៀ​ល​ថ្ងៃទី​២០​ខែមេសា​នេះ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុនសែន យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ទុកជា​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០​គ្រួសារ នៅក្នុង​ភូមិ​ដំណាក់​ធំ​២​និង​ដំណាក់​ធំ​៣ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួលបាន ក្នុង​មួយ​គ្រួ​សារបាន​អង្ករ​២៥​គីឡូក្រាម​មី​១​កេស ដូច​ទឹកត្រី ទឹកស៊ីអ៊ីវ​១​យួរ​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​៖ ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ពិតជា​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​លំបាក​ហើយ ទាំង​ការរកស៊ី​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​។ តែ​លោក​សូម​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​។ កន្លងមក​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ជំងឺ​កូ​វីដ​-១៩ បាត់​ពី​កម្ពុជា ដោយ​សម្តេច​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ បន្ថែម​ពីនេះ សម្ដេច​បាន​
​យកចិត្តទុកដាក់​ពី​ជីវភាព​ប្រជាណ​ល​រដ្ឋ​បន្ថែមទៀត​ដោយបាន​ជួយឧបត្ថម្ភ​ជា​ស្បៀងអាហារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​បិទ​ខ្ទប់​១៤​ថ្ងៃនេះ​។ អញ្ចឹងទេ លោក​សូម​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់ ហើយ​បើ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ បងប្អូន​អាចធ្វើ​ទំនាក់ទំនង​មក​អាជ្ញាធរ​សង្កាត់ ។ ចៅសង្កាត់​នឹង​ផ្ដល់ជូន​ជា​អំណោយ​ជូន​បងប្អូន​ភ្លាម ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​អង្គរ​ក្នុង​១​ខណ្ឌ​ចំនួន​១០​តោន​រួចហើយ សំរាប់​ចែកជូន​បងប្អូន​ដែលមាន​បញ្ហា​ខ្វះខាត​ក្នុងដំណាក់កាល​បិទ​ខ្ទប់​ដោយ​ជំងឺ​-១៩​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភ ក្នុងស្ថានភាព នៃការរីករាលដាលនៃកូវីដ-១៩ (ថ្ងៃ
Next articleលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សៀ​ល​ថ្ងៃទី​២០​ខែមេសា​នេះ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុនសែន យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ទុកជា​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០​គ្រួសារ នៅក្នុង​ភូមិ​ដំណាក់​ធំ​២​និង​ដំណាក់​ធំ​៣ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​
- Advertisment -

Most Popular