មេបញ្ជាការរង​កងទ័ព​ជើងគោក​ចុះ​ពិនិត្យ​គោលដៅ​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ខេត្ត​

ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​ក​ង​ពល​ធំ​អន្តរាគមន៍​លេខ​៣​រួប​កម្លាំង​ក្រោម​ឱវាទ​បាន​ចុះ​ពិនិត្យ​ទីកន្លែង​ឈរជើង​យាម​ការហាម​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​ត្រង់​ព្រំប្រទល់​អូរ​ទឹក​ខៀវ​ស្ថិតក្នុង​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ​។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​,​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុខុន​មេបញ្ជាការ​ស្តីទី​កងពលតូច​អន្តរាគមន៍​លេខ​៨​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ប៉ុស្តិ៍​យាម​ព្រំប្រទល់​អូរ​ទឹក​ខៀវ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ថវិកា​ចំនួន​១​លាន​រៀល​,​មី​៨​កេស​,​ត្រីខ​២​កេស​,​អង្ក​៥​កា​រ៉ុង​,​ទឹកក្រូច​៥​កេស​។​ឧបត្ថម្ភ​ដល់​កងកម្លាំង​ស្នាក់ការ​សន្តិសុខ​អ​.២០៦​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ថវិកា​ចំនួន ២០០​ដុល្លារ​, មី​៨​កេស​, ត្រីខ ២​កេស​, អង្ក​៥​កា​រ៉ុង​, ទឹកក្រូច ៥​កេស​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleរដ្ឋបាល​ខណ្ឌដង្កោ សូម​គោរព​ជូនដំណឹង​ស្ដីពី​បែបបទ នៃ​ការស្នើសុំ​លិខិត​ធ្វើដំណើរ​ចេញចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី សម្រាប់​បុគ្គលិក​ក្រុមហ៊ុន សហគ្រាស សេវាកម្ម អាជីវកម្ម ដែល​ត្រូវបាន​អនុញ្ញាត​បើក​ដំណើរការ​តាម​សេចក្ដីសម្រេច​លេខ ៥០ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​
Next articleលោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​ក​ង​ពល​ធំ​អន្តរាគមន៍​លេខ​៣​រួប​កម្លាំង​ក្រោម​ឱវាទ​បាន​ចុះ​ពិនិត្យ​ទីកន្លែង​ឈរជើង​យាម​ការហាម​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​ត្រង់​ព្រំប្រទល់​អូរ​ទឹក​ខៀវ​ស្ថិតក្នុង​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ​។​
- Advertisment -

Most Popular