Home ព័ត៌មានសំខាន់ៗ ប្រមុខរាជរដ្ឋ...

ប្រមុខរាជរដ្ឋាភិបាលសូមឲ្យប្រជាពលរដ្ឋមេត្តាយោគយល់ហើយបញ្ឈប់ការទាមទារប្រាក់​ ៣០ ម៉ឺនរៀលតទៅទៀត

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី ២០ ខែ មេសានេះបានចេញសារជាសម្លេងមួយធ្វើការ ពន្យល់ដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កដែលទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋ ៣០ម៉ឹនរៀល ដោយសម្តេចសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ហើយបញ្ឈប់ការទាម ទារប្រាក់​ ៣០ ម៉ឺនរៀលតទៅទៀត ព្រោះថវិកានេះត្រូវបានប្តូរទៅជាស្បៀងសម្រាប់ចែកជូយបងប្អូនដើម្បីរស់​ ។

សារសម្លេងទាំងស្រុងរបស់សម្តេចតេជោ​ ហ៊ុន សែន​ មានទាំងស្រុងដូចតទៅ៖«ជូនបងប្អូនជនរួមជាតិដែលរស់ នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅខេត្តកណ្ដាលកន្លងទៅ ខ្ញុំពិតជាបានប្រកាសអំពីគោលនយោបាយសម្រាប់ ជួយឧបត្ថម្ភបងប្អូនទទួលមរណភាពដោយសារកូវីដ,កើតកូវីដ១៩ ការធ្វើចត្តាឡីស័កដោយសារcovid-19 ។ប៉ុន្តែបន្ទាប់ពីការបិទនៅកន្លែងតូចតាច យើងបែរជាបិទរាជធានីទាំងមូលបូកនឹងទីក្រុងមួយរបស់ខេត្តកណ្ដាលដូច្នេះការអាក់ខាននៃការឧបត្ថម្ភប្រាក់៣០ម៉ឺនរៀលគឺជាការអាក់ខានដែលយើងមើលឃើញថាជាការមិនអាចធ្វើទៅបាន ។ សូមបងប្អូនយោគយល់អធ្យាស្រ័យអ្វីដែលជាការចាំបាច់នៅពេលនេះគឺការរស់ ខ្ញុំបានឲ្យវិលត្រឡប់ដើម្បីផ្គត់ផ្គង់ជា អង្គរ ជាត្រីខ ជាទឹកត្រី ជាទឹកស៊ីអ៊ីវ និង អ្វីៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ថ្ងៃនេះមានបងប្អូនមួយចំនួនបានបង្ហោះតាមហ្វេសបុកដូចជាតវ៉ាជាមួយនឹងក្រុមអ្នកផ្តល់ជំនួយ ខ្ញុំសុំបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការលំបាករបស់រដ្ឋបាល ដែលមិនអាចផ្ដល់ប្រាក់ ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូនបងប្អូនបានតទៅទៀតទេ ។ ប៉ុន្តែយើងខិតខំជំនួសវិញដោយមិនឱ្យបងប្អូនដាច់បាយដោយការផ្គត់ផ្គង់អង្ករតាម រយៈការផ្ដល់ជាមី ផ្ដល់ជាត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ជំនួសវិញ ។សូមបងប្អូនមេត្តាយោគយល់ ៣០ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូនក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញព្រោះត្រូវធ្វើចត្តាឡីស័ក និងជាប់នូវបំរាមដូចៗគ្នា ។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះយើងក៏ពុំមានជម្រើសណាក្រៅតែពីចែក ជូនអ្នកព្រមទទួលប៉ុណ្ណោះ។ខ្ញុំបានទទួលព័ត៌មានដោយមានការក្តុកក្តួលក្នុងចិត្តថាមានបងប្អូនមួយចំនួនបដិ សេធមិនទទួលយកជំនួយ។ប្រសិនបើបងប្អូនបដិសេធខ្ញុំស្នើសុំឱ្យអ្នកដែលផ្តល់ជំនួយដកថយពីតំបន់នោះទៅ ចែកជូនប្រជាជននៅតំបន់ផ្សេងដែលគេត្រូវការ ។ យើងមិនអាចប្រកែកពន្យល់ពលរដ្ឋរបស់យើងបានទេនៅតំបន់ដែល ប្រជាពលរដ្ឋរបស់យើងមិនព្រមទទួលយកនូវការពន្យល់ ។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថាបើត្រឹមតែ១ម៉ឺន ឬ២ម៉ឺនគ្រួសារវាមិនលំបាកទេក៏ប៉ុន្តែឥឡូវនេះយើងមានរាប់សិបម៉ឺនគ្រួសារហើយបើ បងប្អូនទាមទារម្នាក់ៗគិតតែពីទាមទារឱ្យខានតែបាន រដ្ឋជួបការលំបាកក្នុងការដោះស្រាយតើត្រូវដោះស្រាយរបៀបណា?យន្តការ ដោះស្រាយក៏មានកម្រិតក្នុងពេលប្រថុចញ៉ុចរបស់យើងបានចែកប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារហើយថ្ងៃស្អែកប្រហែលជាជិត ១ ម៉ឺនគ្រួសារទៀតនឹងខានស្អែកប្រមាណជិត២ ម៉ឺនគ្រួសារយើងបន្តចែកជូនគ្រាន់ តែត្រឹមស្បៀងអាហារដើម្បីការរស់តែប៉ុណ្ណោះ ។សូមអង្វរករសម្រាប់បងប្អូនដែលថាបាត់បង់ប្រាក់ចំនួន ៣០ម៉ឹន រៀលនេះខ្ញុំបានបញ្ជា មិនអោយមានការបញ្ចេញសាច់ប្រាក់,ហើយថ្លៃទឹកថ្លៃភ្លើងនេះទៀតសោតក៏មានការកែប្រែដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សព្វផ្សាយរួចហើយ ។ សូមបងប្អូនមេត្តាយោគយល់អធ្យា ស្រ័យចំពោះការលំបាករួមរបស់យើងប្រសិនបើអ្នកគិតតែពីទាមទារប្រាក់៣0 ម៉ឺនរៀលយើងមានប្រាក់ក៏ប៉ុន្តែយើងមិនដឹងថា តើយើងត្រូវចែករបៀប ណា ,យន្តការនៃការចែករបៀបណា។អញ្ចឹងខ្ញុំសុំប្រកាសជម្រាបជូនថាប្រាក់ ៣០ ម៉ឺនរៀល នេះគឺអនុវត្តបាននៅតំបន់ដែលធ្វើចិត្តាឡីស័កដោយដាច់ដោយដុំតែប៉ុណ្ណោះ មិនអាចធ្វើក្នុងតំបន់ Lockdown តំបន់រាំងខ្ទប់ដូចជារាជធានីភ្នំពេញក្នុងក្រុងតាខ្មៅរបស់ខេត្តកណ្ដាលនោះទេ ។ យើងអាចធ្វើទៅតាមទីកន្លែងដែលមានម្នាក់ឬពីរនាក់ ៤ ទៅ៥នាក់នៅក្នុងស្រុកមួយតែប៉ុណ្ណោះ ។ប៉ុន្តែមិនអាចធ្វើនៅទូទាំងរាជធានីដែលមានមនុស្សរាប់លាននាក់នោះបានដែរ។សូមបងប្អូនមេត្តាយោគយល់ហើយបញ្ឈប់ការទាមទារប្រាក់៣០ម៉ឺនរៀលតទៅ ទៀត ។

ម្យ៉ាងទៀតខ្ញុំក៏សុំយកឱកាសនេះសូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាលខេត្តកណ្ដាល និងឯកឧត្តមអភិបាលខេត្តគ្រប់កន្លែងទាំងអស់សូមមេត្តាយកចិត្តទុកដាក់ចំពោះព្រះសង្ឃក្នុងពេលវេលាដែលត្រូវ បិទខ្ទប់គ្មានប្រជាជនទៅធ្វើបុណ្យទេដូច្នេះព្រះសង្ឃរបស់យើងនឹងត្រូវដាច់ចង្ហាន់ ។ ដូច្នេះសុំឲ្យយកចិត្តទុកដាក់ទៅលើ ព្រះសង្ឃដែលជួបការលំបាកដែលមិនអាចចេញបិណ្ឌបាត្របានតាមពីកន្លែងដែលត្រូវបិទខ្ទប់ជាពិសេសនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលប្រជាជនមិនអាចចេញពីផ្ទះទៅធ្វើបុណ្យហើយព្រះសង្ឃក៏មិនអាចដើរបិណ្ឌបាតបាន នេះជាកិច្ចការដែលយើងត្រូវគិតក្រៅពីរាជធានីភ្នំពេញនិងខេត្តកណ្ដាលក៏មានខេត្តដទៃទៀតដែលត្រូវយកចិត្តទុកដាក់ទៅលើទីអារាមនានាដែលមានព្រះសង្ឃ មានសមណសិស្សនិស្សិតដែលស្នាក់នៅជាពិសេ សសមណសិស្សដែលកំពុងស្នាក់នៅតាមទីអារាមនានាសម្រាប់ការរៀនសូត្រផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular