អ្នកពាក់ព័ន្ធ​នឹង​បន្ទប់​ថែទាំ វេជ្ជសាស្ត្រ អ៊ឹម​ម៉ៅ ចោមចៅ​និង​ហាង ឡាក់​គី លក់​ថ្នាំ​សត្វ និង​បរិក្ខា​ពេទ្យ សង្កាត់​ទួល​ស្វាយព្រៃ ១ គួរ​ទៅធ្វើ​តេស្ត​កូ​វីដ​

​ដោយៈ​សុផល​/​ភ្នំពេញៈ អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ បាន​ទៅឱ្យ​ពេទ្យ​ព្យួរសេរ៉ូម នៅ​បន្ទប់​ថែទាំ វេជ្ជសាស្ត្រ អ៊ឹម​ម៉ៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។​

​ចំណែក​ហាង ឡាក់​គី លក់​ថ្នាំ​សត្វ និង​បរិក្ខា​ពេទ្យ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ៤២០ ផ្លូវ​លេខ ១៩៣ សង្កាត់​ទួល​ស្វាយព្រៃ ១ ខណ្ឌ​បឹង​កេងកង​​បាន​ត្រូវ​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ ជា​បុគ្គលិក​ធ្វើការ​នៅទីនេះ​។​អ្នកពាក់ព័ន្ធ​នឹង​បុគ្គល​នេះ ចាប់ពី​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២១​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទៅប្រើ​ប្រាស់​សេវា ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​នៅ​ទីតាំង​ទាំងពីរ​នេះ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ហើយ សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​យកចិត្តទុកដាក់​តាម ដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មាន​ហានិភ័យ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular