Home ព័ត៌មានជាតិ សេដ្ឋកិច្ច យូអេនឌីភីប្រក...

យូអេនឌីភីប្រកាសរៀបចំវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មតាមអនឡាញ

ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការយូអេនឌីភី (UNDP)បានកំពុងតែប្រកាសដំណើរការរៀបចំ វគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មតាមអនឡាញ​ ។ 

អង្គការនេះនៅមិនទាន់ប្រកាសថា វគ្គនេះនឹងចាប់ផ្តើមនៅពេលណានោះនៅឡើយទេ ប៉ុន្តែកំពុងតែ ដំណើរការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ។ 

ប្រភពដដែលបានអះអាងថា វគ្គនេះនឹងដំណើរការតាមកម្មវិធី Zoom ហើយរៀបចំឡើង សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មតាមអនឡាញ ស្វែងយល់បន្ថែមពីជំនាញឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឱ្យអាជីវកម្មកាន់តែរីកចម្រើន ។ 

ប្រភពដដែលបានបន្តថា អ្នកដែលចុះឈ្មោះអាចជា  អ្នកប្រកបអាជីវកម្មតាមអនឡាញ តែខ្វះជំនាញឌីជីថល, អ្នកប្រកបអាជីវកម្មក្រៅបណ្តាញអនឡាញ តែចង់ចាប់ផ្តើមអាជីវកម្មតាមអនឡាញ និង អ្នកចង់ស្វែងយល់បន្ថែមពីជំនាញឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​។ ពូកគេអាចជាអ្នកនៅភ្នំពេញ សៀមរាប និង បាត់ដំបង ។ 

កម្មវិធីវគ្គសិក្សារួមមាន ផ្តោតលើ ចំណុចមួយចំនួន ដែលមានដូចជា ១ តើហេតុអ្វីបានជាការលក់តាមអនឡាញមានសារៈសំខាន់នាពេលបច្ចុប្បន្ន?, ២ តើអ្វីទៅជាការធ្វើទីផ្សារឌីជីថល?, ទី៣ វិធីសាស្រ្តរក្សាអតិថិជនឌីជីថលរបស់អ្នក និងរកអតិថិជនថ្មីបន្ថែម, ទី៤ វិធីសាស្ត្រក្នុងការបង្កើនការលក់, ទី៥ ការជ្រើសរើសគេហទំព័រឌីជីថលឱ្យបានត្រឹមត្រូវ និងទី៦ ការរចែករំលែកបទពិសោធន៍ល្អបំផុតសម្រាប់ការលក់តាមអនឡាញ ។

ប្រភពដដែលបានបន្តថា ការចុះឈ្មោះនឹងដំណើរការតាមរយៈ៖ https://bit.ly/2P1DBWA ហើយវគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រដោយ យូអិនឌីភី និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular