Home ព័ត៌មានជាតិ សន្តិសុខ នៅផ្ទះ​ទំនេរ​...

នៅផ្ទះ​ទំនេរ​ពេក​ប្រមូល​ផ្តុំគ្នា​លេងបៀ ប៉ូលិស​ក្របួច​យកមក​ចាត់ការ​

ដោយៈ​គ្រញូង​/​បាត់ដំបងៈប្រុស​ស្រី​ចំនួន​៧​នាក់​((​ប្រុស​ម្នាក់​)​នៅផ្ទះ​ទំនេរ​ពេក​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ស៊ីសង​នៅ​ភូមិ​ស្ពាន​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ត្រូវបាន​សមត្ថកិច្ច​អធិការ​ស្រុក​ថ្មគោល​
​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែមេសា​ពីបទ​លេងល្បែង​ស៊ីសង​។

​លោក​វរសេនីយ៍ឯក​ផង់​សុភាព​ធិ​ការ​នគរបាល​ស្រុក​ថ្មគោល​បាន​បញ្ជាក់ថា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្សាយ​ត្រែង​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​អ្នកលេង​ល្បែង​
​ស៊ីសង​បៀ​(​បៀ​តង​)​ចំនួន​៧​នាក់​(​ស្រី​០៦​នាក់​)​និង​ដកហូត​បាន​សម្ភារ​មាន បៀ​តង​ចំនួន​២​ហ៊ូ​
ឈើ​កាវ​បៀ​ចំនួន​៩​ដើម កន្ទេល​ក្រាល​ចំនួន​៤​។​
សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​បញ្ជូន​ពួកគេ​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាក់​ការបន្ត​៕

រូបថតៈនៅផ្ទះ​ទំនេរ​ពេក​ប្រមូល​ផ្តុំគ្នា​លេងបៀ ប៉ូលិស​ក្របួច​យកមក​ចាត់ការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular