Home ព័ត៌មានសំខាន់ៗ បញ្ជូន​មន្ត្រ...

បញ្ជូន​មន្ត្រី​យោធា​ដែល​បុក​បា​រ៉ា​ស់​និង​វាយ​សមត្ថកិច្ច​ក្នុងពេល​កំពុង​អនុវត្ត​ការ «​បិទ​ខ្ទប់​» ទៅ​តុលាការ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈមន្ត្រី​យោធា​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ដែលមានៈ​បើក​ម៉ូតូ​បុក​បា​រ៉ា​ស់ និង​វាយ​សមត្ថកិច្ច​ក្នុង​កំពុង​អនុវត្ត​ការ «​បិទ​ខ្ទប់​» ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា នេះ ។​ហេតុការណ៍​ល្មើស​បានកើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា នៅ​ចំណុច​គោលដៅ​រង្វង់​មូល​តា​ព្រហ្ម ខណ្ឌ​ជ្រោយចង្វារ ។​

​ក្រោយ​មាន​ហេតុការណ៍ នេះ មាន​ឯកសារ​មួយចំនួន បញ្ជាក់ថា ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ជា​មនុស្ស​មាន​បញ្ហា​ខួរក្បាល ព្រោះ​ធ្លាប់​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​សមាជិកគ្រួសារ និង កូន ហើយ​ក្រោយ​មាន​ហេតុការណ៍​ដ៏​រន្ធត់​នេះ ប្រពន្ធ​ក៏​កើត​ជំងឺផ្លូវចិត្ត​រហូត​បាន​លែងលះគ្នា​ទៀត ។​
​នៅពេលនេះ​មហាជន​កំពុង​រង់ចាំ​មើលថា តើ​តុលាការ​នឹង​សម្រេច​យ៉ាងដូចម្តេច​ចំពោះ​សំណុំ​រឿងនេះ ? ៕​សរន

រូបថតៈ​មន្ត្រី​យោធា​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ដែលមានៈ​បើក​ម៉ូតូ​បុក​បា​រ៉ា​ស់ និង​វាយ​សមត្ថកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular