Home ព័ត៌មានជាតិ សន្តិសុខ ខ្មែរឥស្លាម ម...

ខ្មែរឥស្លាម មួយ​គ្រួសារ ចំនួន ៤ នាក់ ពុលផ្សិត​ព្រៃ​

ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ពលរដ្ឋ​ជនជាតិខ្មែរ​ឥស្លាម មួយ​គ្រួសារ ចំនួន ៤ នាក់ បាន​ពុល​ផ្សិតព្រៃ ដោយ​ច្រឡំ​ថា ជា​ផ្សិតកញ្ចូរ ។

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២១ មេសា នេះ​ថា ជនរងគ្រោះ មួយ​គ្រួសារ​នេះ រួមមាន​៖ ១.​ឈ្មោះ កូន អៃ​សះ ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរ​មេផ្ទះ (​ត្រូវជា​ម្តាយ ), ២.​ឈ្មោះ តេះ ហ្សើ​បៀត អាយុ ២៤​ឆ្នាំ​, ៣.​ឈ្មោះ តេះ ហា​ហ្វី​ស អាយុ ៣២ ឆ្នាំ , ២​នាក់​នេះ មានមុខ​របរ ជា​កសិករ ត្រូវជា​កូនប្រុស​បង្កើត របស់​ឈ្មោះ កូន អៃ​សះ និង​៤.​ឈ្មោះ សុះ កើ​រី​យ៉ា​ស់ អាយុ ១៨ ឆ្នាំ មុខរបរ ជា​មេផ្ទះ ត្រូវជា​កូនប្រសា​ស្រី​។

​ក្រោយ​គ្រួសារ​នេះ បាន​បរិភោគ​ផ្សិត ដែល​កូនប្រុស ដក​មកពី​ភ្នំ ដោយ​គិតថា ជា​ផ្សិតកញ្ចូរ ។ ក្រោយពី​បរិភោគ​រួច ភ្លាមៗ ពួកគេ ក៏មាន​អាកា​រៈ​វិលមុខ ឈឺក្បាល និង​ក្អួតចង្អោរ ទាំងអស់គ្នា​តែម្តង​។

​ជនរងគ្រោះ បាន​ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពត ភ្លាមៗ ហើយ​បើតាម របាយការណ៍ ចុងក្រោយ ឲ្យ​ដឹងថា ជនរងគ្រោះ បាន​ធូរស្បើយ​ឡើងវិញ ទាំងអស់គ្នា​ហើយ មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular