Home ព័ត៌មានអន្តរជាតិ ប៉ូលិស​បាញ់​ស...

ប៉ូលិស​បាញ់​ស្លាប់​ក្មេងស្រី​ជំទង់​ស្បែក​ខ្មៅ​ម្នាក់​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ ខណៈ​សាលក្រម​ករណី​សម្លាប់​លោក​ផ្ល​យ​ត្រូវបាន​ប្រកាស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប៉ូលិស​បាន​បាញ់សម្លាប់​ក្មេងស្រី​វ័យ​ជំទង់​ស្បែក​ខ្មៅ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​២០​មេសា​នៅ​ទីក្រុង​កូ​ឡំ​បឺ​សរដ្ឋ​អូ​ហៃ​យ៉ូខណៈ​សាលក្រម​ទើប​ត្រូវបាន​ប្រកាស​នៅ​ក្នុងការ​​ជំនុំជម្រះ​ចំពោះ​ការសម្លាប់​បុរស​ស្បែក​ខ្មៅ​លោក​ច​ច ផ្ល​យ​។​

​ប៉ូលិស​បាន​បង្ហាញ​វីដេអូ​បង្កប់​លើ​ដងខ្លួន​នៅឯ​សន្និសីទកាសែត​របស់​មន្ត្រីប៉ូលិស​ម្នាក់​ដែល​បាន​បាញ់សម្លាប់​ក្មេងស្រី​ម្នាក់​នោះ នៅពេល​នាង​ហាក់​ព្យាយាម​យក​កាំបិត​ចាក់​មនុស្ស​ពីរ​នាក់​។​

​កាំបិត​ពណ៌​ខ្មៅ​ស្រដៀង​នឹង​កាំបិត​ផ្ទះបាយ​ឬ​កាំបិត​ហាន់សាច់​ហាក់​ជ្រុះ​លើ​ថ្នល់​ក្បែរ​នាង​ភ្លាមៗ​បន្ទាប់ពី​នាង​ដួល​។​

​ប៉ូលិស​និយាយថា មន្ត្រីប៉ូលិស​បាន​ឆ្លើយតប​ទូរស័ព្ទ​អំពី​ការប៉ុនប៉ង​ចាក់​សម្លាប់​នៅ​ពេល​ប៉ូលិស​បាញ់សម្លាប់​ក្មេង​ស្រី​នោះ​នៅ​ម៉ោង​ប្រហែល ៤ និង ៤៥ នាទី​រសៀល​។ ប៉ូលិស​និយាយថា អ្នក​ទូរស័ព្ទ​ចូល​លេខ ៩១១ បាន​រាយការណ៍​ថា ស្ត្រី​ម្នាក់​កំពុង​ព្យាយាម​ចាក់​ពួកគេ មុន​ពេល​ដាក់​ទូរស័ព្ទ​ចុះ​។​

​ប៉ូលិស​និយាយថា ក្មេងស្រី​នោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ កន្លែង​ដែល​នាង​ត្រូវបាន​ប្រកាស​ស្លាប់​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​មាន​នរណា​ផ្សេងទៀត​បាន​រងរបួស​ឬ​អត់​នោះទេ​។​

​ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ប្រហែល ២៥ នាទី​មុនពេល​ចៅក្រម​អាន​សាលដីកា​ផ្តន្ទាទោស​អតីត​ប៉ូលិស​ក្រុង​មីន​នី​ប៉ូលីស​ឈ្មោះ ដេ​រិក ឆូវី​ន ពី​បទ​ឃាតកម្ម​និង​សម្លាប់​លោក​ច​ច ផ្ល​យ​៕

​ប៉ូលិស​បាញ់​សម្លាប់​ក្មេងស្រី​វ័យ​ជំទង់​ស្បែក​ខ្មៅ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​២០​មេសា​នៅ​ទីក្រុង​កូ​ឡំ​បឺ​សរដ្ឋ​អូ​ហៃ​យ៉ូ

​ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ប្រហែល ២៥ នាទី​មុនពេល​ចៅក្រម​អាន​សាលដីកា​ផ្តន្ទាទោស​អតីត​ប៉ូលិស​ក្រុង​មីន​នី​ប៉ូលីស​ឈ្មោះ ដេ​រិក ឆូវី​ន(ស្តាំ) ពី​បទ​ឃាតកម្ម​និង​សម្លាប់​លោក​ច​ច ផ្ល​យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular