អាជីវករ​ផ្សារលើ​ភាគច្រើន​អវិជ្ជមាន​កូ​វីដ​១៩ ក្នុងការ​ធ្វើតេស្ត​លើក​ទី​១

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​រស្មី​កម្ពុជា ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ក្នុងចំណោម​បងប្អូន​អាជីវករ​ផ្សារលើ​ទាំងអស់ ដែល​បានធ្វើ​តេស្ត​សំណាក​លើក​ទី​១​រួច ភាគច្រើន​មិនមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​ទេ ប៉ុន្តែ​នៅ​រង់ចាំ​ការធ្វើ​តេស្ត​លើក​ទី​២​ឆាប់ៗ​នេះ​ទៀត​តាម​កាលវិភាគ​សុខាភិបាល​។

​ប្រភព​ដដែល​ថ្លែងថា​បើទោះជា​តេស្ត​លើក​ទី​១​អវិជ្ជមាន​មេរោគ ប៉ុន្តែ​មន្ត្រី​បាន​ណែនាំ​ឲ្យ​បងប្អូន បន្តរ​ការពារ​ប្រុង​ប្រ​យ​ត្ន័​បន្ថែមទៀត​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័​ក្នុងផ្ទះ ដោយ​ត្រូវ​រក្សា​គម្លាត​ជាមួយ​សមាជិក​ក្នុង​គ្រួសារ កុំ​ពិសារ​អាហារ​ជុំគ្នា​ក្នុងផ្ទះ និង​រក្សា​អនាម​យ័​ខ្ជាប់ខ្ជួន​ជា​ចាំបាច់ ។​

​ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមថា គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ មាន​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ​ម្នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយ​ក្រុមគ្រូពេទ្យ​មិនអាច​ជួយ​បាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular