ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងចំនួន ៥ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងៗគ្នា របស់រាជរដ្ឋាភិបាល បានត្រូវជ្រើសរើស ជាកន្លែងចាក់វ៉ាក់សាំង ដូសទី២ សម្រាប់ប្រភេទ Sinovax ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ក្រសួងទាំង ៥ នោះ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT), ក្រសួងទេសចរណ៍, ក្រសួងផែនការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។

ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលចាក់វ៉ាក់សាំង សម្រាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌឫស្សីកែវ។ ក្រសួងទេសចរណ៍ សម្រាប់ខណ្ឌ ៧ មករា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ខណ្ឌដូនពេញ , ក្រសួងផែនការ សម្រាប់ខណ្ឌបឹងកេងកង, ចំណែកក្រសួងពាណិជ្ជកម្ម សម្រាប់ពលរដ្ឋ រស់នៅ ក្នុងខណ្ឌសែនសុខ។

គិតត្រឹមល្ងាច ថ្ងៃទី២០ ខែមេសា ប្រជាជន បានចាក់វ៉ាក់សាំងរួច សរុប ១.២៧៧.៦៨៨ នាក់ ដែលក្នុងនោះ ក្របខណ្ឌក្រសួងការពារជាតិ មានចំនួន ២៩៤.៥៤៣ នាក់ និងក្រសួងសុខាភិបាល  ៩៨៣.១៤៥ នាក់៕/V-PC