Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋជា...

ប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី២ ទៅតាមទីតាំង ដែលបានរៀបចំ ដោយគណៈកម្មការ

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមេសានេះ គេបានឃើញបងប្អូន ប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាលើកទី២ នៅតាមទីតាំងមួយចំនួន ដែលបានរៀបចំរួច ដោយគណៈកម្មការចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះ គេបានឃើញទីតាំង មួយចំនួន មានបងប្អូនប្រជាពលរដ្ឋ ជាច្រើន បានសម្រុក ទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី២នេះ ហើយនៅទីតាំងខ្លះទៀត ក៏មិនមានប្រជាពលរដ្ឋ ច្រើននាក់ សម្រុកទៅចាក់ច្រើនដែរ ។

គួរបញ្ជាក់ដែរថា៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានធ្វើការផ្អាកបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងនេះ ចំនួនបីថ្ងៃ ហើយមកដល់ថ្ងៃទី ២០ មេសា គណៈកម្មការនេះ បានបើកឱ្យដំណើរការ នៃការចាក់វ៉ាក់សាំង លើកទី២នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់ លើកទីមួយរួច ហើយដើម្បីទប់ស្កាត់នូវ ការរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតាមការសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ ១៤ ថ្ងៃនោះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចជ្រើសរើស យកទីតាំងមួយចំនួន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ទៅចាក់នៅទីតាំងទាំងនោះ ជាលើកទី២ ចៀសវាងការធ្វើដំណើរ ឆ្លងកាត់ពីខណ្ឌមួយ ទៅខណ្ឌមួយ ដែលបង្កឲ្យមានហានិភ័យខ្លាំងចំពោះ ការឆ្លងជំងឺកូវីដ-១៩៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular